• 2022-08-04 03:04:13
  • ប្រដាល់

​ការ​ដាក់​ឲ្យ​ក្មេង​វ៉ៃ​ដណ្ដើម​​ប្រាក់​៥​លាន​របស់​ ទទក ​វា​ពិត​ជា​មាន​ផល​ល្អ​ខ្លាំង​សម្រាប់​គុន​ខ្មែរ​

  • 2022-08-04 03:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ហើយ​ថា ការ​ប្រកួត​គុន​​ខ្មែរ​របស់​ស្ថានីយ​ ទទក សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​៥​លាន​រៀល​ (អ្នក​ឈ្នះ​បាន​៤​លាន អ្នក​ចាញ់​បាន​១​លាន​រៀល​) បាន​ដំណើរ​ការ​មក​ដល់​សប្ដាហ៍​ទី​២​ហើយ ​ដោយ​ម៉ោង​៤​​រសៀល​ថ្ងៃ​​ទី​៤ ខែ​សីហា ឆ្នាំ ២០២២ នេះ​​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង សី កុសល និង​ ប្រាក់ ចិន្ដា ។ ​បើ​សិន​សួរ​ទៅ​កាន់​ប្រិយមិត្ត​​វិញ​ថា តើ​ការ​រៀបចំ​ឲ្យ​ក្មេង​ៗ​វ៉ៃ​ដណ្ដើម​ប្រាក់​លាន​បែប​នេះ​ មាន​ផល​ល្អ​ដូច​ម្ដេច​ខ្លះ​?

​មែនទែន​ទៅ​ការ​ប្រកួត​ព្រឹត្តិការណ៍​​​ឲ្យ​ក្មេង​វ៉ៃ​ដណ្ដើម​ប្រាក់​៥​លាន​ សម្រាប់​សប្ដាហ៍​នេះ​គឺ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​របស់​លោក​​ស្រី ម៉ម ដានី បន្ទាប់​ពី​លោក​ស្រី​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​​កាល​ពី​លើក​ទី​១។ ​យ៉ាង​ណា​ខាង​ស្ថានីយ​បាន​ប្រាប់​មក​កាន់​ Sabay ថា ការ​ប្រកួត​ដណ្ដើម​ប្រាក់​៥​លាន​រៀល​នេះ​មាន​តែ​សប្ដាហ៍​នេះ​ទៀត​ប៉ុណ្ណោះ ​ប៉ុន្តែ​ស្ថានីយ​ក៏​ពេញ​ចិត្ត​នឹង​រៀប​ចំ​ឲ្យ​បាន​ការ​ប្រកួត​បែប​នេះ​បន្ថែម​ទៀត​ប្រសិន​បើ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​។ ជា​មួយ​គ្នា​នោះ​ស្ថានីយ​មិន​បាន​បោះបង់​ការ​រៀបចំ​ការ​ប្រកួត​របស់​ក្មេង​ៗ​​ ឡើយ ​ពោល​បើ​មិន​មាន​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ ក៏​ត្រូវ​តែ​មាន​ការ​ប្រកួត​​ធម្មតា​ៗ​ដែរ​ ដោយសារ​​តែ​គិត​ថា វា​ជា​ស្មារតី​បណ្ដុះ​ថ្នាល​គុន​ខ្មែរ​ ​ដើម្បី​ឲ្យ​ក្មេង​ៗ​ហាត់​​ហើយ​ទទួល​បាន​ឱកាស​បាន​ឡើង​សង្វៀន​ដើម្បី​បាន​ចំណូល​ខ្លះ​។

​ប៉ុន្តែ​​បើ​សិន​សួរ​ថា តើ​វា​មាន​ផល​ល្អ​អ្វី​ខ្លះ ​ហើយ​មហាជន​គាំទ្រ​ទេ សម្រាប់​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល​​​របស់​​ក្មេង​ៗ​បែប​នេះ​? ស្ថានីយ​គិត​ថា​វា​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ ក្នុង​ការ​បណ្ដុះ​គំនិត​របស់​ក្មេង​ៗ​​ឲ្យ​ពួក​គេ​មាន​ឱកាស​បាន​ប្រកួត​លុយ​ធំ​តាំង​ពី​ក្មេង ដើម្បី​ជា​ជំហាន​សម្រាប់​ពួកគេ​ក្នុង​ប្រឹងប្រែង​ហ្វឹកហាត់​ ទី​១​​​​បើ​ពួក​គេ​ប្រឹង​តាំង​ពី​ក្មេង​វា​ច្បាស់​ណាស់​គុន​ខ្មែរ​ នឹង​រីក​ចម្រើន​នា​ថ្ងៃ​អនាគត​ ទី​២​ការ​ប្រកួត​ដណ្ដើម​លុយ​ធំ​វា​ជា​ការ​លើក​ទឹក​​ចិត្ត​មួយ​ដ៏​សម្បើម​ សម្រាប់​ក្មេង​ៗ​ឲ្យ​មាន​ការ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ ហើយ​​ទី​៣​កាន់​តែ​ពិសេស​ក៏​អាច​ជួយ​សម្រួល​ដល់​គ្រួសារ​របស់​ពួក​គេ​បាន​មួយ​ផ្នែក​ផង​ដែរ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់