/62e0a0ed70b91_1658888400_medium.jpg)
- 2022-07-27 02:25:12
- ប្រដាល់
សហព័ន្ធប្រដាល់សកលយកអតីតគ្រូប្រដាល់ជម្រើសជាតិវៀតណាមមកបង្ហាត់ត្រៀមស៊ីហ្គេម២០២៣
- 2022-07-27 02:25:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកលយកអតីតគ្រូប្រដាល់ជម្រើសជាតិវៀតណាមមកបង្ហាត់ត្រៀមស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ក្រោមការជួយឧបត្ថម្ភរបស់ CAMSOC សហព័ន្ធប្រដាល់សកលបានយកលោក Kassymkhanov Berikbol Amantayevich ជាគ្រូបង្វឹកបន្ថែម សម្រាប់បង្វឹកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាចាប់ពីពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានជ្រើសរើសមកជាកម្លាំងបន្ថែមគ្រូបង្វឹកដែលមានស្រាប់ ក្នុងទិសដៅពង្រឹងសមត្ថភាពសម្រាប់ការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក Kassymkhanov Berikbol Amantayevich ជាជនជាតិកាហ្សាក់ស្ថាន ដែលធ្លាប់មានបទពិសោធជោគជាំក្នុងនាមជាគ្រូបង្វឹកប្រដាល់សកល។ ជាងនេះទៅទៀតលោកគឺជាអតីតគ្រូបង្វឹកកីឡាករជម្រើសជាតិវៀតណាមផងដែរចន្លោះឆ្នាំ២០១៩-២០២០។ អ្វីដែលធ្វើឲ្យលោកត្រូវបានសហព័ន្ធប្រដាល់សកលចាប់អារម្មណ៍ ទាក់ទងមកធ្វើជាគ្រូបង្វឹកបន្ថែម ដោយសារតែបុរសខាងលើធ្លាប់មានផ្លែផ្កាយ៉ាងច្រើនក្នុងការដឹកនាំកីឡាករយកបានមេដាយក្នុងព្រឹត្តិការណ៍ធំៗ។
ស្នាដៃរបស់លោក៖
ឆ្នាំ២០២០ លោកបានបង្វឹកកីឡាករវៀតណាម Nguyen Van Duong ជម្រើសជាតិវៀតណាមឲ្យធ្វើការប្រកួតជម្រុះបានជោគជ័យ បានឡើងទៅប្រកួតនៅ Olympic Games នៅទីក្រុងតូក្យូប្រទេសជប៉ុន ឆ្នាំ២០២០។
ឆ្នាំ ២០១៧ លោកបានដឹកនាំក្រុមកីឡាករប្រដាល់សកលកាហ្សាក់ស្ថាន ឈ្នះមេដាយមាស១គ្រឿង និងប្រាក់ចំនួន២ គ្រឿង។
២០១៦ នៅទីក្រុង អាស្តាណា ប្រទេសអាស្តាណា លោកក៏បានដឹកនាំកីឡាការិនីកាហ្សាក់ស្ថាន Nazim Kyzaibai ឈ្នះមេដាយមាស១គ្រឿងក្នុងព្រឹត្តិការណ៍ Astana World Championship។
ឆ្នាំ ២០១៥ ក្នុងកម្មវិធី World Championship នៅកូរ៉េខាងត្បូង លោកក៏បានដឹកនាំកីឡាការិនី Nazim Kyzaibai ដណ្ដើមបានមេដាយមាស១គ្រឿងផងដែរ។
ឆ្នាំ២០១១ ដល់ ២០១៣ លោកក៏បានងាកមកដឹកនាំគ្រូបង្វឹករបស់មីយ៉ាន់ម៉ាវិញម្ដង ក្នុងឆ្នាំ២០១៣ ដែល មីយ៉ាន់ម៉ា ធ្វើម្ចាស់ផ្ទះស៊ីហ្គេមលោកក៏បានដឹកនាំក្រុមកីឡាករប្រដាល់សកលមីយ៉ាន់ម៉ាឈ្នះបានមេដាយមាស ២ គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿងផងដែរ។
ឆ្នាំ២០១១ លោកក៏បានដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ាទៅប្រកួតស៊ីហ្គេមនៅឥណ្ឌូណេស៊ី ដោយពេលនោះលោកដឹកនាំបានឈ្នះមេដាយប្រាក់៤គ្រឿង និងសំរឹទ្ធ៤គ្រឿងផងដែរ៕