- 2022-07-24 04:47:42
- ប្រដាល់
ទឹកចិត្តជួយចែករំលែកអតីតប្រដាល់ MMA ប៊ុនស្រ៊ន់ ឧបត្ថម្ភគុនខ្មែរអលស្តារ ៣០០ដុល្លារ
- 2022-07-24 04:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តជួយចែករំលែកអតីតប្រដាល់ MMA ប៊ុនស្រ៊ន់ ឧបត្ថម្ភគុនខ្មែរអលស្តារ ៣០០ដុល្លារ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ MMA ល្បីឈ្មោះរបស់កម្ពុជា ស៊ឹម ប៊ុនស្រ៊ន់ ឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួន ៣០០ដុល្លារដល់កម្មវិធីប្រដាល់គុនខ្មែរអលស្តារ ដើម្បីជួយសម្រួលដល់ការរៀបចំ និងជាការជួយលើកស្ទួយវិស័យប្រដាល់គុនខ្មែរផងដែរ។
ម្ចាស់កសិដ្ឋានបណ្ដុះកូនឈើ និងជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Cheetah Express ខាងលើនេះបានឲ្យដឹងថា ដោយសារឃើញការចំណាយច្រើនក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ៤ ដូច្នេះលោកចំណាយថវិកាផ្ទាល់ខ្លួន ៣០០ដុល្លារដើម្បីជួយសម្រាកបន្ទុកខ្លះ។ មួយវិញទៀតការជួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តលោក ស៊ន អេលីត ដែលជាអ្នកបង្កើតកម្មវិធីប្រដាល់នេះឡើង។
ប៊ុនស្រ៊ន់ បន្ថែមទៀតថានេះក៏ជាការរួមចំណែករបស់ខ្លួនផងដែរក្នុងការលើកស្ទួយវិស័យប្រដាល់គុនខ្មែរជាពិសេសកម្មវិធីដែលថ្មីដែលបង្កើតដោយខ្មែរបែបនេះ។ ទឹកចិត្តអ្នកធ្លាប់ប្រឡូកក្នុងវិស័យប្រដាល់នេះកន្លងមក បើទោះជារវល់ និងរបបរកស៊ី ឬការងារយ៉ាងណាក្ដីក៏នៅតែនឹករលឹកដែរ។
រំលឹកដែរថា កម្មវិធីគុនខ្មែរអលស្តារវគ្គ៤ នេះនឹងធ្វើឡើងនៅល្ងាចម៉ោង៦ ស្អែកនេះហើយនៅក្នុងស្ថានីយទូរទស្សន៍ថោន និងមានផ្សាយលើផេកលោក ស៊ន អេលីត Sabay Town និងផេកធំៗមួយចំនួនទៀត។ ការប្រកួតមានគូម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់ មានគូធំៗដូចជា ធឿន ធារ៉ា រឿង សោភ័ណ្ឌ និងអ្នកល្បីឈ្មោះជាច្រើនទៀត៕