
- 2022-07-21 07:40:14
- ប្រដាល់
អ្នកគាំទ្រគុនខ្មែរអលស្តារ ទន្ទឹងឲ្យឆាប់ដល់ពេលប្រកួត ខណៈការទិញអាវមានជាបន្តបន្ទាប់
- 2022-07-21 07:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រគុនខ្មែរអលស្តារ ទន្ទឹងឲ្យឆាប់ដល់ពេលប្រកួត ខណៈការទិញអាវមានជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃបន្ទាប់ពីមានការបង្ហោះកម្មវិធីប្រកួត និងគូពិសេសៗរបស់កម្មវិធីគុនខ្មែរអលស្តារ រួចមកគឺមានការចាប់អារម្មណ៍ពេញចិត្តខ្លាំងពីអ្នកគាំទ្រហើយទន្ទឹងឲ្យឆាប់ដល់ពេលប្រកួតថ្ងៃទី២៥ កក្កដា ២០២២ មកដល់។
នៅលើផេកលោក ស៊ន អេលីត និងបណ្ដាផេកកីឡាធំៗជាច្រើនទៀតគឺមានការសរសើរ ពេញចិត្តខ្លាំងចំពោះការប្រកួតគុនខ្មែរអលស្តារនៅថ្ងៃទី២៥ ខែកក្កដា ២០២២ ខាងមុខនេះ។ ដោយសារតែមានសមាសភាពគូខ្សែក្រវាត់សុទ្ធតែជាកីឡាករដើរបុក វ៉ៃមិនរាថយ និងមានគូខ្លាំងៗដូចជា ធឿន ធារ៉ា រឿង សោភ័ណ្ឌ សែន រ៉ាដេត ជាដើមធ្វើឲ្យអ្នកគាំទ្ររឹតតែចង់ទស្សនាឲ្យបានឆាប់ៗ។ ចំពោះការជួយគាំទ្រតាមរយៈការទិញអាវវិញក៏មានការផុលផុសផងដែរ ស្របពេលនេះគឺនៅសល់ប្រហែល ៣០០អាវប៉៉ុណ្ណោះ។
២ថ្ងៃកន្លងទៅនេះបន្ទាប់ពីដឹងថាកម្មវិធីអលស្តារ មិនទាន់មានការឧបត្ថម្ភលក្ខណៈធំដុំធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្របានបញ្ចេញមតិ សុំអំពាវជាច្រើនដល់សប្បុរសជនដើម្បីជួយដល់កម្មវិធីប្រដាល់របស់ខ្មែរមួយនេះ។ យ៉ាងណាម្សិលមិញនេះក៏ឮដំណឹងដែរថា មានក្រុមហ៊ុនឯកជនមួយបានចូលមកឧបត្ថម្ភខ្លះហើយ។
រំលឹកដែរថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារ (Kun Khmer All Star) លើកទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ល្ងាចតទៅ។ កម្មវិធីនេះគឺមាន១១គូ ហើយក្នុងនោះក៏មានគូម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់ ទម្ងន់ ៦០គីឡូក្រាម អមដោយប្រាក់៣០០០ដុល្លារផងដែរ៕