/TVK_Fighter-1/62c7a0da6b940_1657249980_medium.jpg)
- 2022-07-08 03:17:10
- ប្រដាល់
ឯម រដ្ឋា សរសើរ ឡុង ខ្លាសឹក ជាអ្នកប្រដាល់ចិត្តស៊ូមែន ចូលពេញៗចឹងហើយមិនសន្លប់ទៀត
- 2022-07-08 03:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯម រដ្ឋា សរសើរ ឡុង ខ្លាសឹក ជាអ្នកប្រដាល់ចិត្តស៊ូមែន ចូលពេញៗចឹងហើយមិនសន្លប់ទៀត
ចន្លោះមិនឃើញ
«ខ្ញុំគិតថា ខ្ញុំជឿជាក់លើដៃខ្លួនឯងដែរបង ព្រោះអីខ្ញុំជាកីឡាករល្អដៃម្នាក់ដែរ។ ខ្ញុំគិតថាគាត់អាចសន្លប់ដែរ ខ្ញុំបានព្យាយាមចេញដៃចេញកែងបន្ថែមទៀតទៅគាត់ ប៉ុន្តែគាត់មិនសន្លប់ និយាយទៅគាត់ពិតជាស៊ូមែនសរសើរគាត់បង»។ នេះជាការលើកឡើងរបស់ ឯម រដ្ឋា ក្រោយ ឡុង ខ្លាសឹក ស៊ូដល់ចប់ទឹក១ ប៉ុន្តែត្រូវបានអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ក្រោយពេលគ្រូពេទ្យមើលឃើញថា មុខរបស់ខ្លា សឹក របួសខ្លាំង ក្នុងការប្រកួតមិត្តភាពវៃរុំអំបោះឆៅនៅលើសង្វៀន ទទក ក្នុងកម្មវិធីប្រដាល់ TVK Fighter កាលពីម្សិលមិញនេះ។
កីឡាករដែលធ្លាប់ឡើងសង្វៀនក្បែរ៣០ដង និងចាញ់ ៦ រូបនេះបន្ថែមថា តាមពិតទៅមានអារម្មណ៍អាណិតដល់ ខ្លាសឹក ដែរពេលវៃពេញៗហើយគាត់មិនសន្លប់ទៀត ប៉ុន្តែក្នុងអារម្មណ៍គិតថា បើមិនវៃគេ គេនឹងវៃខ្លួនវិញ ដូច្នេះមិនអាចបន្ថយដៃបាន។ ប៉ុន្តែក្រោយចុះមកក្រោមសង្វៀនគឺរាប់អានគ្នាធម្មតា ក្នុងនាមកីឡាករខ្មែរដូចគ្នា។
ទាក់ទងការប្រកួតនេះដែរ ខ្លាសឹក ក៏បាននិយាយដែរថា ខ្លួនមិនមែនជាកីឡាករដែលបោះបង់ការប្រកួតចោលលើសង្វៀនទេ បើសិនដៃគូវៃខ្លួនមិនឲ្យសន្លប់បាត់មាត់ឈឹងទេ គឺនៅតែវៃបាន។ ប៉ុន្តែកណ្ដាប់ដៃរបស់ រដ្ឋា គាត់ធ្ងន់ពេក ធ្វើឲ្យមុខរបស់គេហើមខ្លាំង រហូតអាជ្ញាកណ្ដាលសម្រេចមិនឲ្យបន្តការប្រកួតឡើយ។
«គាត់(អាជ្ញាកណ្ដាល) គិតថាខ្ញុំទៅអត់រួច តែខ្ញុំទៅរួចបង ព្រោះអីខ្ញុំវៃជាង៣០ប្រកួតហើយមិនដែលសន្លប់ទេ។ សម្រាប់កណ្ដាប់ដៃរបស់គាត់ធ្ងន់បង ( រដ្ឋា ) តែវាក៏អាចមកពីវៃអំបោះឆៅដែរបង»។ នេះជាការលើកឡើងរបស់ ខ្លាសឹក ៕