- 2022-07-05 03:29:49
- បាល់ទាត់
ស.ស.យ.ក សម្រេចប្រកាសបើកការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យជាលើកទី២
- 2022-07-05 03:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស.ស.យ.ក សម្រេចប្រកាសបើកការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យជាលើកទី២
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសបើកការប្រកួតបាល់ទាត់ពានរង្វាន់វិទ្យាល័យជាលើកទី២កាលពីម្សិលមិញនេះ ដែលនេះជាការរៀបចំជាលើកទី២ ដោយមានក្រុមចូលរួមមកពី១២វិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ។
លោក បែរ មករា នាយកផ្នែកកីឡារបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ចំពោះជើងឯកវិទ្យាល័យនេះ គ្រោងចាប់ផ្ដើមនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះការប្រកួតមានចំនួន ១៤ សប្ដាហ៍ ដោយមាន១២ក្រុមចូលរួម ហើយប្រកួតសន្សំពិន្ទុ១ជុំ ដើម្បីស្វែងរកក្រុមចំនួន៤ ដែលមានពិន្ទុលើសគេប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លោកបន្ថែមថា រហូតមកមកដល់ពេលនេះមាន៣ទីលានហើយ ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ ហើយក្រុមការងារបច្ចេកទេសកំពុងសិក្សាលើការស្នើសុំសិទ្ធធ្វើជាម្ចាស់ផ្ទះនូវសាលាចំនួន៣ផ្សេងទៀត។ ក្រុមការងារបច្ចេកទេស នឹងយល់ព្រមអនុញ្ញាតឲ្យធ្វើម្ចាស់ផ្ទះ ប្រសិនបើសាលាទាំងនោះបានបំពេញតាមគោលការណ៍ដែលបានកំណត់។
លោកសង្កត់ធ្ងន់ទៀតថា ការប្រកួតឆ្នាំនេះមានភាពខុសប្លែកពីលើកទី១ ដែលបានរៀបចំកាលឆ្នាំ២០១៩ ដោយលើកទី១ការរៀបចំធ្វើប្រកួតវិលជុំចំនួន២ជើងក្រុមមានពិន្ទុលើគេលើកពានតែម្ដង ហើយលើកទី១នោះមានតែ៩ក្រុមចូលរួមប៉ុណ្ណោះ។ សម្រាប់ការជ្រើសរើសកីឡាករវិញឆ្នាំនេះក៏កាន់តែពិសេសគឺកីឡាករដែលលេងលីគអាជីពអាចចូលរួមបានក្នុងមួយក្រុមកំណត់ត្រឹម៣រូបប៉ុណ្ណោះ ដែលកាលពីមុនមិនបានកំណត់ចំនួនទេ ឲ្យតែជាសិស្សរបស់សាលាអាចចូលរួមបានទាំងអស់។
សាលាដែលបានចូលរួមមាន ៖ វិទ្យាល័យឥន្រ្ទទេវី , វិទ្យាល័យឫស្សីកែវ, វិទ្យាល័យ ព្រះស៊ីសុវត្ថិ, វិទ្យាល័យ បឹងត្របែក, វិទ្យាល័យពងទឹក, វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា, វិទ្យាល័យ ជា ស៊ីម សាមគ្គី, វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ, វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់, វិទ្យាល័យ ហ៊ុន សែន សេរីភាព និងសាលារៀន វេសឡាញ ៕