• 2022-07-05 03:12:09
  • បាល់ទាត់

មិន​មក​ចូលរួម​ជាមួយ United បែរ​ជា​ប្រទះ​ឃើញ Ronaldo នៅ​ជំរុំ​ហ្វឹកហាត់​របស់​ព័រទុយហ្គាល់

  • 2022-07-05 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ទីក្រុង Lisbon ដោយ​បាន​អវត្តមាន​​សម្រាប់​​ត្រលប់​ត្រៀម​រដូវ​កាល​ជាមួយ Man Utd កាល​ពី​ថ្ងៃ​ច័ន្ទ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់ United ថា គេ​មិន​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​​ឡើយ​ដើម្បី​ត្រៀម Pre-Season ដោយ​សារ​ហេតុផល​គ្រួសារ។ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ គេ​បាន​ឃើញ Ronaldo បើក​រថយន្ត​​ទំនើប Rolls Royce ទៅ​កាន់​ជំរុំ​ហ្វឹកហាត់​​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​។

គេ​មិន​ទាន់​ដឹក​ច្បាស់​ថា ការ​ទៅ​ដល់​របស់ Ronaldo នៅ​ឯ​មជ្ឈមណ្ឌល​​ហ្វឹកហាត់​ដើម្បី​ធ្វើ​អ្វី​ទេ។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន គេ​ទំនង​ចង់​ហ្វឹកហាត់​ម្នាក់​ឯង​​ដើម្បី​ពង្រឹង​កាយ​សម្បទា និង​បន្ត​តាម​ដាន​ពី​អនាគត​របស់​ខ្លួន។

ខណៈ​កីឡាករ​វ័យ​៣៧​ឆ្នាំ​មាន​ការ​គោរព​ច្រើន​ចំពោះ United គេ​បាន​ប្រាប់​ក្លឹប​ថា ប្រសិន​បើ​មាន​​សំណើ​សមរម្យ​ដាក់​មួយ​ដាក់​មក​ គេ​​ចង់​ចាកចេញ​ពី​ក្លឹប​ ដោយ​សារ​តែ​បារម្ភ​​មិន​អាច​ជួយ​ក្រុម​ឲ្យ​រីក​ចម្រើន​ជាង​នេះ។ ក្លឹប​យក្ស​នៅ​អង់គ្លេស Chelsea កំពុង​តែ​ពិចារណា​ដាក់​សំណើ​ទៅ​កាន់​បិសាច​ក្រហម​ ក្នុង​ការ​នាំ​យក Ronaldo មក​កាន់ Stamford Bridge៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់