- 2022-06-30 07:20:12
- ប្រដាល់
រិន ដេវីត សៀវ ង៉ុយ នរណាយកលុយ១ម៉ឺនដុល្លារទៅផ្ទះថ្ងៃអាទិត្យនេះនៅ PNN
- 2022-06-30 07:20:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន ដេវីត សៀវ ង៉ុយ នរណាយកលុយ១ម៉ឺនដុល្លារទៅផ្ទះថ្ងៃអាទិត្យនេះនៅ PNN
ចន្លោះមិនឃើញ
កម្មវិធីខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមរបស់សង្វៀន PNN ថ្ងៃអាទិត្យនេះឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយរវាងជើងខ្លាំង រិន ដេវីត និង សៀវ ង៉ុយ ខណៈអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ក្រោយចំណាយពេលប្រហែល៦ខែក្នុងការប្រកួតជម្រុះរួចមកគឺថ្ងៃអាទិត្យ ទី៣ ខែកក្កដា ២០២២ នេះខ្សែក្រវាត់ Ganzberg One Strike នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រហើយ។ វគ្គផ្ដាច់ព្រ័ត្រនេះគឺជាការប៉ះគ្នារវាង រិន ដេវីត និង សៀវ ង៉ុយ។ កីឡាករដែលឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានខ្សែក្រវាត់១គ្រឿង អមដោយទឹកប្រាក់១ម៉ឺនដុល្លារ។
ក្រៅតែពីគូខ្សែក្រវាត់ហើយនោះក៏មានគូមិត្តភាពអន្តរជាតិផងដែរ ដូចជាកីឡាករ សែន រ៉ាដេត ត្រូវប៉ះថៃ និងមិត្តភាពជាតិ និងជាតិជាច្រើនទៀតផងដែរ។ បញ្ជាក់ដែរថា កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនេះគឺធ្វើឡើងនៅសង្វៀនទូរទស្សន៍ PNN នារសៀលថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២៕