• 2022-06-22 02:54:14
  • ប្រដាល់

​សាន់ សំអុន ៖​​ទម្លាប់​​ខ្ញុំ​​​មិន​ដែល​បោះ​​បង់​ការ​ប្រកួត​ទេ ស៊ូ​ដល់​ងើប​លែង​រួច​តែ​ម្ដង​

  • 2022-06-22 02:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រដាល់​​ចិត្ត​ស៊ូ សាន់ សំអុល បាន​និយាយ​ពី​​ការ​តាំង​ចិត្ត​ក្នុង​ការ​ប្រកួត​ប្រដាល់​របស់​ខ្លួន​ថា «​ទម្លាប់​ខ្ញុំ​វ៉ៃ​ទល់​តែ​ងើប​លែង​រួច ឬ​អាជ្ញាកណ្ដាល​បញ្ឈប់​បើ​ឲ្យ​ខ្ញុំ​បោះបង់​ការ​ប្រកួត​ លុះ​ត្រា​តែ​ងើប​លែង​រួច​​​ហ្មង​! ​តាំង​ពី​ខ្ញុំ​ចេះ​ប្រកួត​មក​មិន​ដែល​បោះបង់​ទេ​បង លុះ​ត្រា​វ៉ៃ​ខ្ញុំ​សន្លប់​លែង​ដឹង​អី​​ហ្មង​អាហ្នឹង​​ទើប​គេ​អាច​បញ្ឈប់​ខ្ញុំ​បាន​» ។

​​ការ​លើក​ឡើង​ខាង​លើ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ប្រកួត​ចាញ់​កីឡាករ​ ជ័យ គឹម​ហុង ដោយ​ពិន្ទុ​ក្នុង​កម្មវិធី TVK Fighter ​កាល​ពី​ពេល​កន្លង​​ទៅ​ថ្មី​ៗ​នេះ ដែល​ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កីឡាករ​ទាំង​​ពីរ​វ៉ៃ​គ្នា​​សម្រុក​ទៅ​មក​ល្អ​មើល​មែនទែន​។ ជាង​នេះ​ទៅ​ទៀត​ គឹម​ហុង បាន​វាយ​យ៉ាង​សន្ធប់​​ទៅ​លើ សំអុល រហូត​រាប់​២​ដង​តាំង​ពី​ទឹក​ទី​១ ​ប៉ុន្តែ​កីឡាករ​​ចិត្ត​ស៊ូ​រូប​នេះ​បាន​ព្យាយាម​វាយ​រហូត​ដល់​ចប់​ និង​ជក់​ចិត្ត​ខ្លាំង​មែន​ទែន រហូត​ទទួល​បាន​ការ​ឧបត្ថម្ភ​រហូត​៣​០០​ដុល្លារ​អាមេរិក​ (២០០​អ្នក​ឈ្នះ និង​១០០​សម្រាប់​អ្នក​ចាញ់​)​។

​​​​​​​យ៉ាង​ណា​ សំអុល នៅ​តែ​ចង់​ប្រកួត​ទល់​​ ជ័យ​ គឺមហុង ​ម្ដង​ទៀត​​បើ​ទោះ​ការ​ប្រកួត​ត្រូវ​បាន​គេ​ឃើញ​ថា សំអុល ​ហាក់​ចាញ់​ក្បាច់​របស់​ គឹម​ហុង​ ក្ដី៕ ​​សាន់​ សំអុល បាន​ប្រលូក​ក្នុង​​សង្វៀន​ក្បែរ​៦០​ដង​មក​ហើយ ​បើ​និយាយ​ការ​បរាជ័យ​វិញ​​ល្បាក់​ខ្ទង់៧​ទៅ​៨​ដង​​ប៉ុណ្ណោះ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់