/62ac280eb3490_1655449560_medium.jpg)
- 2022-06-17 07:09:23
- ប្រដាល់
ធឿន ធារ៉ា ថា ក្រុងចក្រ ចាស់បន្តិចមែនតែក្បាច់វ៉ៃនៅតែអែម
- 2022-06-17 07:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន ធារ៉ា ថា ក្រុងចក្រ ចាស់បន្តិចមែនតែក្បាច់វ៉ៃនៅតែអែម
ចន្លោះមិនឃើញ
អ្នកលេងផ្លែកែង ធឿន ធារ៉ា និង ក្រុងចក្រ បានប្រកួតគ្នាបញ្ចប់ត្រឹមលទ្ធផលស្មើកាលពីម្សិលមិញនៅសង្វៀន ទទក ក្នុងការប្រកួតវ៉ៃអំបោះឆៅ ត្បិតអី ក្រុងចក្រ មានវ័យហាក់ជ្រេបន្តិចហើយក្ដី តែអ្នកលេងកែងរបស់កម្ពុជា មិនអាចធ្វើអ្វីបានឡើយ និងក្រោយចប់ការប្រកួត ធារ៉ា សរសើរទៅកាន់អ្នកលេងឆ្លងដែនថៃថា ចាស់មែន តែក្បាច់វាយនៅតែអែមដដែល។
ក្នុងជំនួបនេះបានធ្វើឲ្យមហាជនទស្សនាទាំងផ្ទាល់ និងតាមគេហដ្ឋានយល់ថាជក់ចិត្តត្បិតអ្នកទាំងពីរប្រយុទ្ធគ្នា៣ទឹកពេញ និងបុកទៅមក។ តែយ៉ាងណា ធារ៉ា យល់ថា ក្រុងចក្រ ហាក់ដឹងពីក្បាច់របស់ខ្លួន ដែលចូលចិត្តវ៉ៃកែង ពោលដៃគូថៃបានបិទខ្លួនបានល្អវ៉ៃកែងមិនចូល។
ជើងខ្លាំងទម្ងន់៧២គីឡូក្រាមបានបន្ថែមថា ក្រុងចក្រ ចាស់បន្តិចតែក្បាច់វាយមានរបៀបរៀបរយល្អ ពិសេសមួយតែច្បាស់ ហើយវ៉ៃឆ្លាត។ តែបើមែនទែនទៅបើប៉ះគ្នាលើកក្រោយ ធារ៉ា ជឿថា នឹងអាចបំបែកក្បាច់របស់ក្រុងចក្របានមិនខាន ព្រោះថាការប៉ះគ្នាលើកទី១នេះខ្លួនបានយល់ពីដៃគូបានខ្លះៗហើយ។
បើនិយាយបីការប្រកួតអំបោះឆៅនេះវិញ ធារ៉ា ហាក់មានក្ដីបារម្ភភ័យខ្លះៗដែរ ពេលឡើងដល់សង្វៀនភ្លាមៗ ព្រោះអីវាជាលើកទី១សម្រាប់គេក្នុងការប្រកួតបែបនេះ។ បើនិយាយពីវ័យរបស់ ក្រុងចក្រ វិញត្រូវបានភ្នាក់ងារនាំកីឡាករថៃមកវាយនៅកម្ពុជាទម្លាយថា ក្រុងចក្រ ល្បាក់៣៧ឆ្នាំអីហើយ៕