• 2022-06-17 03:10:16
  • ប្រដាល់

កុំ​ភ្លេច​ស្អែក!​ គោរមៈ​ ច័ន្ទរាជ្យ​ ដណ្ដើម​ខ្សែក្រវាត់​នៅ​ប្រទេសថៃ​

  • 2022-06-17 03:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ គោរមៈ​ ច័ន្ទរាជ្យ​ ស្អែក​នេះ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ម្ចាស់​ផ្ទះ​ថៃ​ លើ​ប្រភេទ​ទម្ងន់​ ៤៨​គីឡូក្រាម​ខេត្ត​ភូកេត។​

កីឡាករ គោរមៈ​ ច័ន្ទរាជ្យ​

គោរមៈ​ ច័ន្ទរាជ្យ​ បាន​លើក​ឡើង​ថា​ ជា​លើក​ទី១​ សម្រាប់​រូប​គេ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ ហើយ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​មាន​ឱកាស​ពិសេសបែប​នេះ។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​ក្ដី​បារម្ភ​ខ្លះ​ដែរ​អំពី​កម្លាំង​ស៊ុហ្វ​ខ្លាច​មាន​បញ្ហា​នៅ​ពេល​ប្រកួត។​

សិស្ស​គុន​ក្លឹប​ Cambodian Top Team ​សុំ​ការ​គាំទ្រ​ និង​ការលើក​ទឹកចិត្តពី​អ្នក​គាំទ្រ​ខ្មែរ​ទាំង​អស់​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពី​កីឡា​ករ​ថៃលើក​នេះផងដែរ។​

កីឡាករ គោរមៈ​ ច័ន្ទរាជ្យ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៤៨​គីឡូក្រាម​នៅ​ Rawai Boxing Stadium ​ក្នុង​ខេត្ត​ភូកេត​ ប្រទេស​ថៃ​ នៅ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មិថុនា​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់