/62abec519a09d_1655434320_medium.jpg)
- 2022-06-17 02:56:06
- ប្រដាល់
ក្រោយគ្រងខ្សែក្រវាត់ TVK កូស៊ីន ថា អាវុធរបស់ អៀងឡេងរាងស្រាលបន្តិច
- 2022-06-17 02:56:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយគ្រងខ្សែក្រវាត់ TVK កូស៊ីន ថា អាវុធរបស់ អៀងឡេងរាងស្រាលបន្តិច
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីខេត្តបន្ទាយមានជ័យ ឃួន ឡាំកូស៊ីន បានគ្រងខ្សែក្រវាត់ TVK Fighter រដូវកាលទី១ ដោយយកឈ្នះ ធន់ អៀងឡេង ដោយពិន្ទុក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញចំនួន៣ទឹកពេញ។
ក្រោយចប់ការប្រកួត កូស៊ីន បានបង្ហើបពីចំណុចល្អរបស់ អៀងឡេង គឺល្អស៊ូសបុកចូលតែផ្លែ និងកណ្ដាប់ដៃរាងស្រាលបន្តិចហើយ។ ប៉ុន្តែអាវុធរបស់ កូស៊ីន ចូលមួយៗធ្ងន់ និងចេញច្បាស់ ចំណុចនេះហើយដែលធ្វើឲ្យអ្នកលេងកណ្ដាប់ដៃកំពូលល្បិចមកពីជាយដែនរូបនេះគិតថារូបគេអាចឈ្នះ។
កូស៊ីន ក៏សូមផ្ដាំផ្ញើទៅកាន់ អៀងឡេង ថាត្រូវបន្តការប្រឹងប្រែងបន្ថែមទៀត ដើម្បីជ័យជម្នះនៅថ្ងៃក្រោយ បើទោះការប្រកួតនេះគេខកចិត្តមែនថ្ងៃណាមួយនឹងជោគជ័យ។ យ៉ាងណាក្នុងការប្រកួតល្ងាចម្សិលមិញនេះ កូស៊ីន ក៏មានអារម្មណ៍ខ្លាចចាញ់ដែរ ព្រោះអីនៅទឹក៣រូបគេបានដួលម្ដង ដែលជាចំណុចធ្វើឲ្យអ្នកប្រដាល់សម្បូរតិកនិករូបនេះមានក្ដីបារម្ភ។
កូនសិស្សលោក សាន សៅយ៉ាន់ រូបនេះបានត្រៀមខ្លួនយ៉ាងល្អទើបធ្វើឲ្យរូបគេអាចយកឈ្នះកូនសិស្សលោកធន់សុភា បាន។ សូមរំលឹកថា ការព្រឹត្តិការណ៍ខាងលើអ្នកឈ្នះខ្សែក្រវាត់ទទួលបាន២០លានរៀល និងអ្នកចាញ់ឬអ្នកលេខ២ទទួលបាន៨លានរៀល៕