• 2022-06-16 03:24:02
  • ប្រដាល់

សៀវ ង៉ុយ៖​ ឈាន​មក​ដល់​វគ្គ​នេះ​ហើយ​អត់​មាន​អ្វី​ត្រូវ​ខ្លាច​នរណា​នោះ​ទេ...​

  • 2022-06-16 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ សៀវ​ ង៉ុយ​ បញ្ជាក់​ថា​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បែប​នេះ​ហើយ​គឺ​គ្មាន​អ្វី​ត្រូវ​ខ្លាច​ដៃ​គូ​នោះ​ឡើយ​ ព្រោះ​ចាញ់​ឈ្នះ​គ្មាន​ទៅ​វគ្គ​ណា​ទៀត​ផង​ហ្នឹង។​

សៀវ ង៉ុយ​ និង​ លាភ រដ្ឋា

សៀវ​ ង៉ុយ​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ ទទួល​ស្គាល់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​គឺ​ល្អៗ​ច្រើន​ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​តែ​ម្ដង។​ ចំពោះ​សមត្ថភាព​ រិន​ ដេវីត​ វិញ​គឺ​ល្អ​ក្បាច់​ វ៉ៃ​ចេញ​ចូល​លឿន​ និង​ស៊ុហ្វ​ល្អ​ទៀត​ផង។​

បើ​និយាយ​ថា​ខ្លាច​ដៃគូ​ទេ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ សៀវ​ ង៉ុយ​ ឆ្លើយ​យ៉ាង​លឿន​ថា​មិន​បាន​ខ្លាច​ញញើត​អ្វី​នោះ​ឡើយ​ និង​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​រហូត​ ៧០-៨០%​ ទទួល​បាន​ជ័យជម្នះទៀតផង។​ អ្វី​ដែល​ សៀវ​ ង៉ុយ​ បារម្ភ​នោះ​គឺ​កម្លាំង​ស៊ុហ្វ​មួយ​ប៉ុណ្ណោះ​ ចំពោះ​ក្បាច់​ស្នៀត​ខ្លួន​មាន​ហើយ​ និង​ព្យាយាម​បំបែក​ក្បាច់​ រិត​ ដេវីត​ ផង​ដែរ។​

សៀវ ង៉ុយ ឈ្នះ លាភ រដ្ឋា

រំលឹក​ដែរ​ថា​ សៀវ ង៉ុយ​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​ លាភ​ រដ្ឋា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១២ មិថុនា​ ២០២២​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ One Strike ​របស់​សង្វៀន​ PNN។​ សៀវ​ ង៉ុយ​ ត្រូវ​ប៉ះ​ រិន​ ដេវីត​ ដណ្ដើម​ខ្សែក្រវាត់​ អម​ដោយ​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ​នៅ​២សប្ដាហ៍​ខាង​មុខ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់