- 2022-06-15 02:50:17
- ប្រដាល់
សុខ ធី សុំកម្លាំងចិត្តពីអ្នកគាំទ្រជាពិសេសថ្ងៃប្រកួតទី២០ មិថុនា ២០២២
- 2022-06-15 02:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី សុំកម្លាំងចិត្តពីអ្នកគាំទ្រជាពិសេសថ្ងៃប្រកួតទី២០ មិថុនា ២០២២
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតពីខេត្តបន្ទាយមានជ័យ សុខ ធី បានធ្វើវីដេអូផ្ញើជូនអ្នកគាំទ្រកម្ពុជាថារូបគេកំពុងហ្វឹកហាត់ត្រៀមការប្រកួតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សូមជួយលើកទឹកចិត្តសម្រាប់ការប្រកួតមួយនេះ។
នេះបើតាមការបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសបុក សុខ ធី បានបញ្ជាក់ថាការហ្វឹកហាត់តៀមខ្លួនគឺឈានដល់សប្ដាហ៍ចុងក្រោយហើយ។ រូបគេក៏បង្ហាញការប្ដេជ្ញាចិត្តនឹងខំប្រឹងធ្វើឲ្យបានល្អបំផុតនៅថ្ងៃទី២០ ខាងមុខនេះ ដូច្នេះសុំការគាំទ្រលើកទឹកចិត្តដល់រូបគេផងដែរ។
រំលឹកដែរថា កីឡាករ សុខ ធី នឹងប្រកួតក្នុងកម្មវិធី U Muay របស់ថៃដែលជាកម្មវិធីធំមួយប្រចាំប្រទេស។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយប៉ះកីឡាករម្ចាស់ផ្ទះ ផេតហ្វូកាស់៕