• 2022-06-13 06:56:30
  • ប្រដាល់

កីឡាករ​ ថៃ​ រិទ្ធី​ និយាយ​បែប​នេះ​ក្រោយ​ឈ្នះ​ថៃ​ ទទួល​ប្រាក់​ឧបត្ថម្ភ​បន្ថែម​

  • 2022-06-13 06:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​មក​ពី​ក្រសួង​ការពារ​ជាតិ​ ថៃ​ រិទ្ធី​ ថា​ពី​ទឹក១​ ដល់​ទឹក៣​ ខ្លួន​ព្យាយាម​វ៉ៃ​បាន​ច្រើន​ ប៉ុន្តែ​ដៃគូ​ល្អ​ស្នៀត​ទាត់​កាត់។​

កីឡាករ ថៃ រិទ្ធី (ក្រហម)

រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ថៃ​ ផ្លាំងនុម​ រូប​នេះ​គឺល្អ​ស្នៀត​ឆ្កឹះ​ជើង​មុខ​ និង​ទាត់​កាត់។​ នៅ​ពេល​ដែល​ខ្លួន​ត្រៀម​ចេញ​ដៃ​ កីឡាករ​ថៃ​ចាំ​ឆ្កឹះជើង​ជា​ហេតុ​ពិបាក​ក្នុង​ការ​វ៉ៃ​ចេញ​បាន​ធ្ងន់។​ បើ​ទោះ​ជា​លំបាក​បន្តិច​មែន​ ប៉ុន្តែ​រូប​គេ​នៅ​តែ​ព្យាយាម​វ៉ៃ​ចេញ​រហូត​តាំង​ពី​ទឹក​១​ ជា​ពិសេស​សំដៅ​លើ​មុខ​តែ​ម្ដង​ព្រោះ​បាន​ពិន្ទុ​ពេញ។​ ទាំង​ម៉ាត់​ និង​ទាត់​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​មើល​ឃើញ​ខ្លួន​ឯង​វ៉ៃ​បាន​ច្រើន។​

កីឡាករ ថៃ រិទ្ធី (ក្រហម)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​មិថុនា​ ២០២២​ នេះ​កីឡាករ​ ថៃ​ រិទ្ធី​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​អ្នក​លេង​គុន​ថៃ​ ផ្លាំងនុម​ និង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ៦០ម៉ឺន​រៀល​បន្ថែម៕​

កីឡាករ​ ថៃ រិទ្ធី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់