/62a6dfdbd40c1_1655103420_medium.jpg)
- 2022-06-13 06:58:44
- ប្រដាល់
អ៊ាម ខ្នឹង ប្ដេជ្ញាថា នឹងរក្សាកំណត់ត្រាមិនដែលចាញ់នេះឲ្យអស់លទ្ធភាព
- 2022-06-13 06:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ាម ខ្នឹង ប្ដេជ្ញាថា នឹងរក្សាកំណត់ត្រាមិនដែលចាញ់នេះឲ្យអស់លទ្ធភាព
ចន្លោះមិនឃើញ
អា៊ម ខ្នឹង ដែលត្រូវបានគេស្គាល់ថា ចៅចិត្ត បានប្ដេជ្ញាថា នឹងរក្សាកំណត់ត្រាល្អរបស់ខ្លួន មិនដែលចាញ់ឲ្យអស់លទ្ធភាព ដែលការប្រាប់មកកាន់ Sabay នេះកាលរូបគេផ្ដួល ឯម ចាន់នី ឲ្យសន្លប់ត្រឹមទឹកទី១ កាលពីថ្មីៗនេះនៅលើកញ្ចក់ទូរទស្សន៍ ទទក ក្នុងកម្មវិធីប្រកួតអំបោះឆៅ សង្វៀន TVK Fighter ។
អ្នកលេងគុនខ្មែរមកពីខេត្តសៀមរាបបានឲ្យដឹងថា ខ្លួនទើបតែប្រលូកវិស័យនេះបានប្រមាណ៥ខែប៉ុណ្ណោះ ប៉ុន្តែមិនដែលចាញ់ឡើយ ពោលគឺឈ្នះ ៩ និងស្មើ១ លើកសម្រាប់ការប្រកួត១០ដង ហើយលើកទី១១ របស់គេគឺផ្ដួល ឯម ចាន់នី ឲ្យសន្លប់ត្រឹមទឹកទី១ ។ ដូច្នេះបើសរុបទិន្នន័យទាំងអស់គេឈ្នះ១០ និងស្មើ១លើកក្នុងចំណោមការប្រកួត១១លើក។
ដើមហេតុនៃការចូលខ្លួនប្រលូកវិស័យប្រដាល់អ្នកលេងកណ្ដាប់ដៃវ័យ២៥ឆ្នាំបានបង្ហើបថា ដំបូងឡើយរូបគេចូលវ៉ៃ ដើម្បីការសប្បាយនៅពេលមានកម្មវិធីប្រដាល់នៅតាមវត្ត ប៉ុន្តែក្រោយពេលប្រកួតចាញ់គេក្នុងពេលវ៉ៃក្នុងវត្តនោះមកគេក៏កើតចិត្តចូលហាត់ប្រដាល់តែម្ដង។ ក្រោយមកចូលហាត់បាន១អាទិត្យក៏ឡើងប្រកួតហើយឈ្នះគេសន្លប់ទៀតក៏កើតចិត្តប្រឹងប្រែងហ្វឹកហាត់តែម្ដង។
មែនទែនទៅគេក៏មិនហ៊ានសន្យាថា អាចរក្សាកំណត់ត្រានេះបានយូរដែរ គ្រាន់តែគិតថា នឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីបង្កើនការចាប់អារម្មណ៍ពីមហាជន ព្រោះថាបើវ៉ៃឈ្នះរហូតទៅនឹងអាចក្លាយជាអ្នកល្បីដែរហើយ។ រំលឹកថា គេក៏បាននិយាយអរគុណទៅកាន់ស្ថានីយទទកផងដែរ ដែលបានដាក់ខ្លួនឲ្យសាកការប្រកួតវ៉ៃអំបោះឆៅជាលើកដំបូង មែនទែនទៅគេរំពឹងថា ស្ថានីយផ្សេងៗនឹងអាចហៅគេឡើងប្រកួតបានកាន់តែច្រើនផងដែរ៕