• 2022-06-13 02:50:29
  • ប្រដាល់

វណ្ណថង​ និង​បារាំង​ ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​

  • 2022-06-13 02:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​បាត់ដំបង​ ឈុត​ សេរីវណ្ណថង​ និង​កីឡាករ​បារាំង​ អ៊ីនហ្សូ រ៉េមី​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​១ម៉ឺន​ដុល្លារ​ហើយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ម្សិលមិញ​នេះ​នៅ​សង្វៀន​ Town។​

វណ្ណថង និង ស៊ឺសាត់

កីឡាករ​បារាំង​ អ៊ីនហ្សូ រ៉េមី​ គឺ​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​បន្ទាប់​ពី​ ធន់​ អេងឡៃ​ មាន​របួស​មិន​អាច​ចូលរួម​ប្រកួត​បាន​ ដូច្នេះ​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ខ្សែក្រវាត់​របស់​ Town​ នេះ​ហើយ។​ យ៉ាងណា​មុន​បាន​ឡើង​ទៅ​វគ្គ​បន្ត​ បារាំង​រូប​នេះ​ត្រូវប្រកួត​មិត្តភាព​ជា​មួយ​ ម៉ន​ សាម៉េត​ ផង​ដែរ។​

ដោយ​ឡែក​គូ​ខ្សែក្រវាត់​១គូ​ទៀត​នោះ​គឺ​ ឈុត​ សេរីវណ្ណថង​ ប៉ះ​ ស៊ឺសាត់​ ពួកគេ​ចំណាយ​ពេល​ពេញ​៣ទឹក​ទម្រាំ​អាច​រក​ឃើញ​អ្នក​ឡើង​ទៅ​វគ្គ​បន្ត។​ គូ​នេះ​ឈ្នះ​ចាញ់​មិន​លើស​មិន​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​ ពោល​មាន​សង​ទៅ​សង​មក​ បញ្ចប់​ការ​ប្រកួត​ចៅក្រម​សម្រេច​ឲ្យ​កីឡាករ​កម្ពុជា​ឡើង​ទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។​

បេក្ខភាពខ្សែក្រវាត់

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​២គូ​ខ្សែក្រវាត់​របស់​ទូរទស្សន៍​ Town​ គឺ​ វណ្ណថង​ ឈ្នះ​ពិន្ទុ​ ស៊ឺសាត់​ កីឡាករ​ អ៊ីនសហ្សូ រ៉េមី​ ឈ្នះ​ស្វ័យប្រវត្តិ។​ សប្ដាហ៍​នេះ​ដល់​តួនាទី​កីឡាករ​ អេលីត​ ចំរើន​ និង​ សូត្រ​ វាសនា​ ត្រូវ​ប្រជែង​កៅអី​ជា​មួយ​បរទេស​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​អម​ដោយ​ទឹកប្រាក់​១ម៉ឺន​ដុល្លារ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់