- 2022-06-10 08:27:29
- ប្រដាល់
អ្នកលេងគុនខ្មែរ ប៊ុន សុធា ប្រាប់មូលហេតុមកវ៉ៃគីឡូស្រាលវិញ
- 2022-06-10 08:27:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងគុនខ្មែរ ប៊ុន សុធា ប្រាប់មូលហេតុមកវ៉ៃគីឡូស្រាលវិញ
ចន្លោះមិនឃើញ
កីឡាករ ប៊ុន សុធា ថារូបគេឥលូវមកលេងគីឡូស្រាលវិញពោលគឺ ៥៤-៥៧ ប៉ុណ្ណោះព្រោះបើវ៉ៃដល់ ៦០ ដូចមុនវ៉ៃគេអត់ឈឺទេខណៈដៃគូធំៗពេក។
ប៊ុន សុធា លើកឡើងក្នុងកិច្ចសម្ភាសមួយថា ការវិលចូលសង្វៀនជាថ្មីនេះគឺរូបគេលេងត្រឹមគីឡូ ៥៤-៥៧ ប៉ុណ្ណោះ ព្រោះបច្ចុប្បន្នទម្ងន់ពិតប្រាកដនៅចន្លោះនេះ។ ដូច្នេះវ៉ៃប្រភេទទម្ងន់នេះគឺសមស្របតែម្ដង។
ការឡើងទៅវ៉ៃទម្ងន់ ៦០គីឡូក្រាមគឺមានការលំបាកសម្រាប់ខ្លួន ពោលដៃគូធំៗហើយកីឡាករខ្លះអាចឡើងដល់ ៦០ ជាងបន្ទាប់មកគេទម្លាក់ចុះមកទេ។ កាលណាគីឡូតូចដំឡើងទៅគឺពិបាក វ៉ៃដៃគូអត់ឃើញ ពោលពិបាកក្នុងការយកឈ្នះ។
បញ្ជាក់ដែរថា កីឡាករ ប៊ុន សុធា មួយរយៈពេលមុនគឺឡើងលេងរហូតដល់ទម្ងន់ ៦០គីឡូក្រាម។ ប៉ុន្តែការប្រកួតស្អែកនេះរបស់គេនៅ CNC វ៉ៃលើប្រភេទទម្ងន់ ៥៧ ដោយប៉ះកីឡាករថៃ Petchseythong Sor Saknorin វេលាម៉ោង២រសៀលតទៅ៕