• 2022-06-09 07:07:14
  • ប្រដាល់

ជម្រើស​ជាតិ​ប្រដាល់​សកល​ចាប់​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ​ក្រោយ​បញ្ជាប់​ភារកិច្ច​ស៊ីហ្គេម​

  • 2022-06-09 07:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ ក្រុម​ជម្រើសជាតិ​គឺ​ប្រមូល​ផ្ដុំ​ចូល​ហ្វឹកហាត់​វិញ​តាំង​ពី​ថ្ងៃ​ទី៧​ ខែ​មិថុនា​ ២០២២​ មក​ម្ល៉េះ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ស៊ីហ្គេម​ វៀតណាម​ និង​សម្រាក​មួយ​រយៈ​មក។​

រូបភាពលើផេកសហព័ន្ធ​សកល

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​គឺ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី៧​ មិថុនា។​ ការ​ហ្វឹកហាត់​នេះ​គឺ​នៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ដដែល។​ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នេះ​គឺ​នឹង​មាន​ផ្លាស់ប្ដូរ​សមាសភាព​ច្រើន​ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ថា​នរណា​នៅ​ ឬ​ត្រូវ​ផ្លាស់ប្ដូរ​នោះ​ទេ។​

រូបភាពលើផេកសហព័ន្ធ​សកល

រំលឹក​ដែរ​ថា​ ៣៣​ប្រភេទ​កីឡា​រួម​ទាំង​ប្រដាល់​សកល​កម្ពុជា​គឺ​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​ ដោយ​ឡែក​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​រួច​ហើយ​នោះ​គឺ​ប្រភេទ​កីឡា​ផ្សេងៗ​ទាំង​នោះ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​មួយ​រយៈ​ពេល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់