- 2022-06-07 07:04:08
- ប្រដាល់
ប្រកួតថ្ងៃទី២០ ខែមិថុនា សុខ ធី ត្រូវសម្រកប្រហែល ៥-៦គីឡូក្រាម
- 2022-06-07 07:04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតថ្ងៃទី២០ ខែមិថុនា សុខ ធី ត្រូវសម្រកប្រហែល ៥-៦គីឡូក្រាម
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតពីខេត្តបន្ទាយមានជ័យ សុខ ធី ថាការប្រកួតនៅថ្ងៃទី២០ ខែមិថុនា ២០២២ ប៉ះថៃ ផេតហ្វូកាស់ ត្រូវសម្រកប្រហែល ៥-៦គីឡូក្រាមឯណោះ។
សុខ ធី លើកឡើងក្នុងកិច្ចសម្ភាសមួយថា រូបគេប្រកួតប្រភេទទម្ងន់១២៩ផោន ត្រូវជា ៥៨,៥គីឡូក្រាម។ ចំពោះទម្ងន់នេះគឺរូបគេត្រូវសម្រក់ចុះប្រហែល ៥-៦គីឡូក្រាម ព្រោះបច្ចុប្បន្ននេះទម្ងន់ពេញ ៦៤-៦៥។
ចំពោះការត្រៀមខ្លួនវិញអ្នកប្រដាល់ខេត្តបន្ទាយមានជ័យបញ្ជាក់ថា ហ្វឹកហាត់បាន២សប្ដាហ៍មកហើយ។ បើនិយាយពីសមត្ថភាពដៃគូគឺកីឡាករ ផេតហ្វូកាស់ ម្នាក់ជាអ្នកប្រដាល់កំពុងឡើងកូដម្នាក់ផងដែរ។
បញ្ជាក់ដែរថា សុខ ធី នឹងត្រូវឡើងសង្វៀន U Muay ឯប្រទេសថៃ ជាមួយកីឡាករម្ចាស់ផ្ទះ ផេតហ្វូកាស់ លើប្រភេទទម្ងន់ ៥៨,៥គីឡូក្រាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ ចំណែក សែន រ៉ាដេត ក៏នឹងត្រូវប្រកួតក្នុងកម្មវិធីនោះផងដែរ៕