/62996e11ecb48_1654222320_medium.jpg)
- 2022-06-03 02:13:56
- ប្រដាល់
មួយដៃកណ្ដាលមុខ ខន ខាវ ដែលវ៉ៃដោយ រិទ្ធី ម្សិលមិញគឺបាក់ខ្ទង់ច្រមុះ
- 2022-06-03 02:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយដៃកណ្ដាលមុខ ខន ខាវ ដែលវ៉ៃដោយ រិទ្ធី ម្សិលមិញគឺបាក់ខ្ទង់ច្រមុះ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះកីឡាករកម្ពុជា ធន់ រិទ្ធី បានផ្ដួល ខន ខាវ កីឡាករថៃ ដោយអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី១ នៅសង្វៀនទូរទស្សន៍ TVK Fighter សង្វៀន ទទក ក្នុងការប្រកួតមិត្តភាពកម្ពុជាថៃវ៉ៃរុំអំបោះឆៅ។ ក្រោយចប់ការប្រកួតគ្រូពេទ្យបានប្រាប់មកកាន់ Sabay ថា កីឡាករថៃបានបាក់ខ្ទង់ច្រមុះក្រោយត្រូវមួយដៃពេញរបស់ រិទ្ធី ។
យ៉ាងណាកីឡាករកម្ពុជាខាងលើក៏បានផ្ញើសារសុំទោសទៅកាន់កីឡាករថៃផងដែរ ព្រោះថាជាអ្នកប្រដាល់តែងតែជួបរឿងដូច្នេះ។ រិធ្ធី បានប្រាប់ទៀតថា គេគិតថា ខន ខាវ នៅតែល្អ ពិសេសមុនពេលប្រកួតកីឡាករកម្ពុជាគិតថា ខន ខាវ ធ្លាប់ប៉ះអស់ហើយ កែវ រំចង់ និង ព្រុំ សំណាង ជាដើម ដែលនាំជាហេតុគេគិតថា កីឡាករថៃរូបនេះល្អជាងខ្លួនថែមទៀតផង។
កីឡាករកម្ពុជាដដែលបានបន្ថែមថា គេបានត្រៀមខ្លួនសមរម្យក្នុងការជួបកីឡាករថៃរូបនេះ ហើយគពោលគឺត្រៀមចូល១ខែពេញតែម្ដង។ «មួយដៃនេះគឺពេញល្អណាស់បង ហើយណាមួយវ៉ៃអំបោះឆៅចឹងបើចូលដឹងតែទាញហើយ»។ នេះជាសម្ដីបញ្ជាក់របស់ រិទ្ធី ។
រំលឹកថា នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងរបស់ស្ថានីយ ទទក ហើយស្ថានីយសន្យាថា នឹងមានការរៀបចំគូល្អៗបែបនេះបន្ថែមទៀត ដើម្បីបំពេញតាមការចង់បានរបស់អ្នកគាំទ្រ៕