
- 2022-05-30 02:35:05
- ប្រដាល់
អេលីត ចំរើន៖ ធន់ អេងឡៃ គាត់អស់ស៊ុហ្វតាំងពីចូលជង្គង់មកម្ល៉េះ
- 2022-05-30 02:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន៖ ធន់ អេងឡៃ គាត់អស់ស៊ុហ្វតាំងពីចូលជង្គង់មកម្ល៉េះ
ចន្លោះមិនឃើញ
ជើងខ្លាំងប្រចាំក្លឹបនាយកដ្ឋានអង្គរក្ស អេលីត ចំរើន ថាកីឡាករ ធន់ អេងឡៃ គឺអស់ស៊ុហ្វតាំងពីចូលជង្គង់ផ្ទួនៗនៅដើមទឹកទី៣មកម្ល៉េះខណៈត្រូវកែងសន្លប់តែម្ដង។
អេលីត ចំរើន បានលើកឡើងថា រូបគេពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះក្នុងការប្រកួតដ៏សំខាន់មួយនេះ ពិសេសគឺការឈ្នះដោយដាច់ស្រេច។ ការផ្លាស់ប្ដូរស្នៀតប្រកួត ពិសេសនៅទឹក៣ដើរបុកវិញនេះ ចំរើន បញ្ជាក់ថាបើមិនសន្លប់គេក៏សន្លប់ខ្លួនឯងដែរ ដូច្នេះត្រូវតែបុកវិញហើយ។
មុនឈានដល់សន្លប់ទឹក៣នេះ ចំរើន បញ្ជាក់ថា ធន់ អេងឡេង គឺចូលជង្គង់បោះច្រើនណាស់ដែរហើយ ធ្វើឲ្យដៃគូអស់ស៊ុហ្វតែម្ដង ពោលមុនចូលកែងសន្លប់ម្ល៉េះ។ ការដើរចូលបុក ឬថយវ៉ៃនេះគឺអាស្រ័យលើដៃគូ ហើយនៅប្រកួតក្រោយៗនៅតែបង្ហាញទម្រង់បែបនេះដដែល។
បញ្ជាក់ដែរថា ម្សិលមិញនេះ អេលីត ចំរើន ផ្ដួល ធន់ អេងឡៃ ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានមាសរបស់សង្វៀន TOWN។ ដែលនេះជាដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់១គ្រឿងទៀតឆាប់ៗ៕
វីដេអូប្រកួត៖