
- 2022-05-22 03:17:17
- បាល់ទះ
ផុល រតនៈ៖ ប្រាប់ហេតុផលចាប់កុកក្រុមថៃបានយកឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម
- 2022-05-22 03:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផុល រតនៈ៖ ប្រាប់ហេតុផលចាប់កុកក្រុមថៃបានយកឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡាករល្អបាល់ដេញ ផុល រតនៈ ថាហេតុផលដែលក្រុមបាល់ទះកម្ពុជាតស៊ូយកឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមម្សិលមិញលើក្រុមថៃ គឺដោយសារតែការសហការគ្នាបានល្អ និងចាប់បានការលេងរបស់ពួកគេ។
ផុល រតនៈ បានឲ្យដឹងថា មុនដល់ការឈ្នះក្រុមខ្លាំងថៃនេះគឺខាងកម្ពុជាបានជជែកពិភាក្សាគ្នាច្រើនណាស់ពីការលេងរបស់ដៃគូ។ ការចាប់កុក ឬចាប់ក្បាច់លេងរបស់ក្រុមថៃនេះ គឺគ្រូៗកីឡាករក្រុមទាំងមូលបានសិក្សាពីចំណុចខ្លាំង របៀបលេងនៃការបត់បែនស្ថានការណ៍របស់គេ។
មួយវិញទៀត រតនៈ បញ្ជាក់ថាកម្ពុជាគឺចាប់បានថាកីឡាករថៃរូបណាចូលចិត្តវ៉ៃរបៀបយ៉ាងម៉េច បែបពីលើ បែបត្រាវ៉ែខ្លី ដូច្នេះប្រាប់គ្នាឲ្យបិទត្រង់ចំណុចទាំងនោះ។ ម្យ៉ាងទៀតកម្ពុជាក៏បានសិក្សាពីចិត្តសាស្ត្រអ្នកលើកបាល់ខាងថៃផងដែរ ពោលពេលពិន្ទុប្រកៀកប្រកិតគ្នាគេចូលចិត្តឲ្យបាល់កីឡាកររូបណាច្រើនជាងគេ។ ចំពោះចំណុចល្អរបស់ថៃវិញគឺកីឡាករគេធំៗ លេងមិនងាយបាក់ទឹកចិត្ត និងពិបាកក្នុងការយកឈ្នះតែម្ដង។
រលឹកដែរថា ម្សិលមិញនេះកម្ពុជាបានធ្វើឲ្យផ្អើលតែម្ដង ពោលទម្លាក់ក្រុមបាល់ទះថៃយកមេដាយសំរឹទ្ធនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាម។ ការឡើងមកកាន់ជុំទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក៏ជារឿងកម្រមួយសម្រាប់ក្រុមកម្ពុជា ប៉ុន្តែពួកគេធ្វើបានថែមទាំងឈ្នះមេដាយទៀតផង។ លទ្ធផលម្សិលមិញគឺកម្ពុជា (២៥-២៣) (២២-២៥) (២៥-២២) (១៣-២៥) (១៥-១៣)៕