
- 2022-05-11 07:13:02
- ប្រដាល់
នេះហើយដៃគូ ឈឿន ល្វៃ ដែលជាអតីតម្ចាស់ខ្សែក្រវាត់ ONE ល្អកណ្ដាប់ដៃ
- 2022-05-11 07:13:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយដៃគូ ឈឿន ល្វៃ ដែលជាអតីតម្ចាស់ខ្សែក្រវាត់ ONE ល្អកណ្ដាប់ដៃ
ចន្លោះមិនឃើញ
អ្នកប្រដាល់កម្ពុជាឈឿន ល្វៃនឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងកីឡាករហ្វីលីពីន Honorio Banario ប្រភេទកីឡា Kickboxing ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។
ឈឿន ល្វៃ និង Honorio នឹងប្រកួតក្នុងប្រភេទទម្ងន់៧១គ.ក ហើយអ្នកឈ្នះត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមមេដាយមាស។ ជើងខ្លាំងរបស់កម្ពុជា ឈឿន ល្វៃ បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះកីឡាករសិង្ហបុរី Muhammed Nazri។ ចំណែកឯ Honorio ឈ្នះដាច់លើកីឡាករឥណ្ឌូណេស៊ី Yermias Yohanes Tanoi។
តាមប្រវត្តិ Honorio គឺជាអតីតម្ចាស់ខ្សែក្រវាត់គុនចម្រុះរបស់ស្ថាប័ន ONE Championship ក្នុងប្រភេទទម្ងន់ Featherweight កាលពីឆ្នាំ២០១៣។ កាលនោះគេបានយកឈ្នះមិត្តរួមជាតិហ្វីលីពីន Eric Kelly ប៉ុន្តែកាន់កាប់បានតែ៣ខែ ខ្សែក្រវាត់របស់គេក៏របូតបានទៅកីឡាករជប៉ុន Koji Oishi។
ប្រសិនបើឈឿន ល្វៃ អាចយកឈ្នះ Honorio គេនឹងក្លាយជាកីឡាករកម្ពុជាទី៤បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសក្នុងប្រភេទកីឡា Kickboxing ជាមួយកីឡាករកាន់ ម៉េងហុង លន បញ្ញា និងតូច រ៉ាចាន់៕
ការប្រកួតរវាង Honorio Banario និង Yermias Yohanes Tanoi