• 2022-05-11 02:02:37
  • បាល់ទាត់

នេះ​ហើយ​ជា​តម្លៃ​ខ្លួន​និង​ពេលវេលា​ដែល Haaland នឹង​មក​ចូលរួម​ជាមួយ City

  • 2022-05-11 02:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​ឈាន​ដល់​​កិច្ច​ព្រមព្រៀង​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ន័រវែស​ Erling Haaland ហើយ​ពី​ក្លឹប Borussia Dortmund។

Haaland វ័យ​២១​ឆ្នាំ​នឹង​ចូលរួម​ជាមួយ​ក្រុម​ថ្មី​នៅ​ខែ​កក្កដា បន្ទាប់​ពី City បាន​ទិញ​គេ​ផ្ដាច់​កុងត្រា​​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​អឺរ៉ូ។ កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​ការ​​ស្វែង​រក​របស់​ក្លឹប​​សម្រាប់​អ្នក​ស្នង​តំណែង​​ Sergio Aguero ដែល​បាន​ទៅ​ចូលរួម​ជាមួយ Barcelona ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​កាល​ពី​រដូវ​ក្ដៅ​មុន។

Haaland ដែល​បាន​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ជាប់​​​ជាមួយ City ក្នុង​​ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​ច័ន្ទ​រក​បាន​៨៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៨៨​ប្រកួត​ឲ្យ Dortmund ចាប់​តាំង​ផ្ទេរ​ពី​ក្លឹប Red Bull Salzburg កាល​ពី​ខែ មករា ឆ្នាំ ២០២០។ ក្លឹប​យក្ស​នៅ​ La Liga ទាំង​ពីរ Real Madrid និង Barcelona ក៏​ធ្លាប់​ចូល​ចរចា​ជាមួយ Haaland អំពី​​​កិច្ច​ព្រមព្រៀង​ផង​ដែរ ប៉ុន្តែ​កីឡាករ​សម្រេច​មក​ចូលរួម​​នៅ​កីឡដ្ឋាន Etihad Stadium៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់