• 2022-05-10 03:43:13
  • ប្រដាល់

អ្នក​គាំទ្រម្នាក់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ វណ្ណថង៖​ ម៉ាត់​ចង់​ប៉ើង​ក្បាល​ហើយ​អត់​បាន​១ពិន្ទុ??​

  • 2022-05-10 03:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ចាញ់​របស់​ជើង​ខ្លាំង​កម្ពុជា​ ឈិត​ សេរីវណ្ណថង​ ម្សិលមិញ​នេះ​គឺ​មាន​ការ​រិះគន់​ចំៗ​ចំពោះ​ចៅក្រម​ដាក់​ពិន្ទុ​ថា​ មិន​សម​ហេតុ​ផល​ វ៉ៃ​ចូល​ច្រើន​ប៉ុន្តែ​បែរ​ជា​ចាញ់​ទៅ​វិញ​ ក្នុង​នោះ​ក៏​មាន​គ្រូៗ​ប្រដាល់​ផង​ដែរ។​

វណ្ណថង ពេញចាញ់ពិន្ទុ វៀតណាម

សប្បាយ​ សូម​លើក​យក​ការ​បញ្ចេញ​មតិ​រិះគន់​ខ្លះៗ​លើ​ហ្វេសបុក​មក​បង្ហាញ​ គណនី​ឈ្មោះ​ ...​ចន្ទី៖​ ម៉ាត់​ចង់​ប៉ើង​ក្បាល​ហើយ​អត់​បាន​១ពិន្ទុ។​ គណនី​ ...ភារម្យ៖​ ប្រូ​ធ្វើ​បាន​ល្អ​ណាស់​មក​ពី​អាជ្ញាកណ្ដាល​ភ្លេច​ដាក់​ពិន្ទុ​ឲ្យ​ប្រូ​វ៉ៃ​វៀតណាម​ឡើង​ជាំ​ពេញ​ខ្លួន​ហើយ​នៅ​អត់​មាន​ពិន្ទុ​ទៀត​អាជ្ញាកណ្ដាល​នេះ​ភ្លើ​ណាស់។​ គណនី​...​តាកាហ្វេ៖​ បើមិនសន្លប់មិនឈ្នះ។​

ចំណែក​ហ្វេសបុក ​Pich Seyha៖ មិន​អស់​ចិត្ត​...មិន​ត្រឹម​តែ​ធ្វើ​ស៊ី​រឿង​ពិន្ទុ​ទេ​នៅ​មាន​នៅ​មាន​ផ្សេងៗ​ទៀត​...​តែ​ខ្ជិល​និយាយ ​សំខាន់​អាណិត​កីឡាករ​កម្ពុជា​យើង។​

ហ្វេសបុក ពេជ្រ សីហា

​រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ផ្នែក​កីឡា​ Kick Boxing​ គឺ​ប្រកួត​៤នាក់​ក្នុង​នោះ​ចាញ់​ ៣​ ឈ្នះ១។​ ចំពោះ​គូ​ វណ្ណថង​ គឺ​ចាញ់​ពិន្ទុ​ទាំង​៣ទឹក​តែ​ម្ដង​ពោល​ ទឹក១​ (២-០) ទឹក២​ (៣-០) ទឹក៣ (៣-០) នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀតណាម៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី