/6274d177e1615_1651822920_medium.jpg)
- 2022-05-06 07:46:47
- ប្រដាល់
ឃួន ឡាំកូស៊ីន ថា អៀងឡេង ម្សិលមិញល្អសឹងមិនគួរឲ្យជឿ
- 2022-05-06 07:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃួន ឡាំកូស៊ីន ថា អៀងឡេង ម្សិលមិញល្អសឹងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីជាយដែន ឃួន ឡាំកូស៊ីន បាននិយាយថា ដំបូងឃើញ អៀងឡេង ប៉ះ យ៉ន ពិសី និង កូខ្លា អីគិតថាធម្មតាៗ តែដល់ពេលប៉ះខ្លួនឯងម្សិលមិញនេះទើបដឹងថា កូនសិស្សលោក ធន សុភា រូបនេះមិនធម្មតាឡើយ។
ក្រោយការប្រកួតពេញ៣ទឹក វ៉ៃប្ដូរគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត ជ័យជម្នះបានធ្លាក់ទៅលើ កូស៊ីន ដោយពិន្ទុ បន្ទាប់ពីត្រូវបានគេមើលឃើញថា កូស៊ីន អាចឈ្នះមកពីជំហរវ៉ៃដ៏រឹងមាំ និងភាពឆ្លាតវៃលើទីលាន។ យ៉ាងណាក្រោយប្រកួតឈ្នះពិន្ទុជាលើកទី២ ក្នុងការប្រកួតសន្សំពិន្ទុជុំទី២ នៃការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter យុវជនវ័យ២១ឆ្នាំរូបនេះបាននិយាយថា «ប្រើប្រៀបធៀបទៅ គាត់ (អៀងឡេង) គាត់ឡើងបង។ កាលឃើញគាត់ប៉ះ យ៉ន ពិសី , ខាំ កូនខ្លា មានអារម្មណ៍ថា តែដល់ពេលយើងប៉ះខ្លួនយើងផ្ទាល់មានន័យថា គាត់ល្អហើយ គាត់ឡើងខ្លាំងបង សឹងមិនគួរឲ្យជឿ។ សម្រាប់ជ័យជម្នះនេះខ្ញុំគិតថា ខ្ញុំឈ្នះគាត់ដោយសារបានទាត់គេដួល និងទាត់ចូលឆ្វេងពេញៗបង»។
យ៉ាងណា កូស៊ីន ក៏បានសរសើរទៅកាន់ អៀងឡេង ថាលឿន និងឆ្លាត ពិសេសនោះហាក់ដឹងក្បាច់របស់ខ្លួនថា មានបំណងចង់ប្រើក្បាច់អីទៅលើខ្លួន ជាមួយគ្នានោះ កូនសិស្សលោក ធន់ សុភា បានប្រើក្បាច់កាត់ផ្ដាច់ចង្វាក់របស់ កូស៊ីន ដែលប៉ងប្រើទៅលើខ្លួនបានយ៉ាងល្អ។ រំលឹកថា កូស៊ីន បានឈ្នះ២ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុជុំទី២នេះ ហើយគេនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ រង់ចាំអ៊ុតមើលរវាង កូនខ្លា និងអៀងឡេង ប៉ះគ្នានាប្រកួតចុងក្រោយ ៕