• 2022-05-06 03:07:37
  • ប្រដាល់

ប្រពន្ធ​ ឃីម​ បូរ៉ា​ និយាយ​បែប​នេះ​ពេល​ប្ដី​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ ស៊ីហ្គេម​ ២០២២​

  • 2022-05-06 03:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​កីឡាករ​ជើង​ខ្លាំង​ ឃីម​ បូរ៉ា​ ថា​ភ័យ​អរៗ​ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ វៀតណាម​ លើក​នេះ​ ប៉ុន្តែ​ជឿជាក់​លើ​ប្ដី​ថា​អាច​ធ្វើ​បាន​ល្អ។​

ហួន​ គឹម​លាង​ ពេលមក​ជូនដំណើរប្ដី

អ្នក​នាង​ ហួន​ គឹម​លាង​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ក្ដី​បារម្ភ​គឺ​តែងតែ​មាន​ហើយ​ប្ដី​ប្រពន្ធ។​ មិន​ថា​ការ​ប្រកួត​ក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​ទេ​គឺ​តែង​បារម្ភ​ប្ដី​ជា​និច្ច​ រី​ឯ​លើក​នេះ​វិញ​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង។​

ប្រពន្ធ​របស់​ បូរ៉ា​ បន្ថែម​ទៀត​ថា​ ខ្លួន​មាន​ទំនុក​ចិត្ត​លើ​ប្ដី​ចំពោះ​ការ​ប្រកួត​នៅ​វៀតណាម​នេះ​ ព្រោះ​មើល​ឃើញ​ថា​ហ្វឹកហាត់​បាន​ល្អ​ ហ្វឹកហាត់​បាន​ពេញលេញ។​

ហួន​ គឹម​លាង​ ពេលមក​ជូនដំណើរប្ដី

រំលឹក​ដែរ​ថា​ អ្នក​នាង​ ហួន​ គឹម​លាង​ រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ ឃីម​ បូរ៉ា​ តាំង​ពី​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ និង​ទទួល​បាន​ចំណងដៃ​កូន​២នាក់។​ បូរ៉ា​ ជា​ជម្រើស​ជាតិ​ផ្នែក​ប្រដាល់​គុន​ខ្មែរ​ លេង​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ដើម្បី​ប្រជែង​មេដាយ​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់