/62748d5b250e8_1651805520_medium.jpg)
- 2022-05-06 03:05:52
- ប្រដាល់
TVK Fighter ៖ ខាំ កូនខ្លា ថាទាត់ យ៉ន ពិសី ឲ្យខូចដៃម្សិលមិញអាចជាសំណាងច្រើនជាង
- 2022-05-06 03:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TVK Fighter ៖ ខាំ កូនខ្លា ថាទាត់ យ៉ន ពិសី ឲ្យខូចដៃម្សិលមិញអាចជាសំណាងច្រើនជាង
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ ខាំ កូនខ្លា ធ្វើបានយ៉ាងល្អ ដោយទាត់ឲ្យ យ៉ន ពិសី សុំចុះចាញ់នៅទឹកទី១ តែម្ដង ហើយការទាត់រហូតឲ្យដៃគូមិនអាចតស៊ូបាន និងសុំចុះចាញ់នេះ កូនខ្លា គិតថាអាចមកពីសំណាងច្រើនជាង សមត្ថភាព ។
ការឈ្នះរបស់ កូនខ្លា ម្សិលមិញនេះជាការឈ្នះលើកទី១ ក្នុងការប្រកួតសន្សំពិន្ទុជុំទី២ ខណៈដែលកាលប្រកួតសន្សំពិន្ទុលើកទី១ ក្នុងជុំទី២ នេះគឺគេចាញ់ ឃួន ឡាំកូស៊ីន ដោយពិន្ទុ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter ។
«ក្នុងការប្រកួតនេះខ្ញុំហាត់ពេញល្អសមរម្យបង។ ពេលខ្ញុំទាត់ដៃគាត់ទៅគាត់ខូចដៃ ខ្ញុំចេះតែតាមទាត់គាត់ទៅបង អាចថាមកពីសំណាងខ្លះដែរ ដែលទាត់គាត់ឲ្យខូចដៃនេះ។ តាមពិតទៅខ្ញុំហាត់ខ្លាំងតែទាត់ទេបង និយាយទៅខ្ញុំហាត់ទាត់ឲ្យបានខ្លាំង និងច្បាស់»។
ទាក់ទងការប្រកួតនោះដែរ ពិសី បានប្រាប់មកកាន់ Sabay ថា គេប្រឹងទប់កម្លាំងជើងរបស់ កូនខ្លា អត់បាន ព្រោះអីធ្ងន់ពេក។ នៅពេលកូនខ្លា ទាត់មកលើគេម្ដងៗគេហាត់មានអារម្មណ៍ថា ស្រៀវដៃណាស់ ដែលនេះបង្ហាញពីការខូចដៃរបស់គេ។ គេជឿថា បើសិនមិនទាន់ខូចដៃគូនេះក៏ពិបាកស៊ីគេដែរ ព្រោះអីសមត្ថភាពប្រហាក់ប្រហែលគ្នា។
មួយគូទៀតគឺ កូស៊ីន បានយកឈ្នះទៅលើ អៀងឡេង ដោយពិន្ទុ សម្រាប់ការប្រកួតសន្សំពិន្ទុជុំទី២ នេះ ហើយគេក៏ជាបេក្ខភាពដំបូងគេដែលឈ្នះ២ប្រកួតជាប់ៗគ្នា ពោលគឺឈ្នះ កូនខ្លា និង អៀងឡេង នេះឯង។ ស្របពេល ពិសី បានធ្លាក់ចេញពីការប្រកួតជម្រុះនេះហើយ ខណៈ កូន ខ្លា នឹងត្រូវប៉ះ ធន់ អៀងឡេង នាប្រកួតកាត់សេចក្ដីដណ្ដើមកៅអីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ត្រូវប៉ះ កូស៊ីន ៕