/6271ed0f7b874_1651633380_medium.jpg)
- 2022-05-04 03:11:21
- ប្រដាល់
យ៉ន ពិសី ថា ២ប្រកួតដែលនៅសល់ក្នុងវគ្គសន្សំពិន្ទុខ្សែក្រវាត់ TVK Fighter ពិបាកខ្លាំងណាស់
- 2022-05-04 03:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ន ពិសី ថា ២ប្រកួតដែលនៅសល់ក្នុងវគ្គសន្សំពិន្ទុខ្សែក្រវាត់ TVK Fighter ពិបាកខ្លាំងណាស់
ចន្លោះមិនឃើញ
«ពិបាកណាស់បង! ដោយសារសុទ្ធតែជាជើងខ្លាំង និងល្អឡើងមក។ សម្រាប់ខ្ញុំ៥០/៥០ ក្នុងការរំពឹងឡើងបង ព្រោះអីយើងពឹងផ្អែកលើការហ្វឹកហាត់បន្ថែមទៀត»។ នេះជាសម្ដីអ្នកលេងគុនខ្មែរ យ៉ន ពិសី ដែលបានប្រាប់មកកាន់ Sabay ក្រោយរូបគេប្រកួតចាញ់ ធន់ អៀងឡេង កាលពីសប្ដាហ៍កន្លងទៅដោយពិន្ទុក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter ។
«ខ្ញុំត្រូវពង្រឹងការឡាំថែមតិចទៀតបង ដោយសារតែខ្ញុំហាត់មិនបានគ្រប់គ្រាន់នៅត្រង់ចំណុចនេះ»។ នេះជាសម្ដីរបស់អ្នកលេងគុនខ្មែរមកពីក្លឹប សាលវ័ន្តកីឡា ខាងលើបានបន្ថែម។ ដោយឡែកនៅថ្ងៃស្អែកនេះរូបគេនឹងត្រូវជួបកីឡាករ ខាំ កូនខ្លា ដែលជាការប្រកួតសន្សំពិន្ទុជុំ២។ ខណៈដែលការប៉ះ កូនខ្លា នេះធ្លាប់បានប្រាប់ឲ្យដឹងថា គឺពិបាកក្នុងការយកឈ្នះ ព្រោះ កូន ខ្លា ខ្ពស់ជាងខ្លួន ហើយខ្លួនក៏ដឹងថា កូន ខ្លា ពេលនេះកំពុងពេញល្អផងដែរ។
រំលឹកថា ២ ប្រកួតដែល ពិសី ត្រូវប៉ះនោះ គឺ ឃួន ឡាំកូស៊ីន និងការប៉ះ កូនខ្លា នៅថ្ងៃស្អែកនេះឯង។ សម្រាប់ថ្ងៃស្អែកវេលាម៉ោង៤រសៀលនេះ ក្រៅពីការប៉ះគ្នារវាងគូខាងលើក៏មានការប៉ះគ្នារវាងកីឡាករ ធន់ អៀងឡេង និង ឃួន ឡាំកូស៊ីន ផងដែរ ដែលការប៉ះគ្នាក៏ជាការប្រកួតសន្សំពិន្ទុជុំទី២ដូចគ្នា៕