- 2022-05-04 02:03:27
- ប្រដាល់
ឈិត សេរីវណ្ណថង៖ ស៊ីហ្គេមមិនត្រូវមើលស្រាលគេទេ កីឡាករគេសុទ្ធតែមានចំណុចល្អ
- 2022-05-04 02:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សេរីវណ្ណថង៖ ស៊ីហ្គេមមិនត្រូវមើលស្រាលគេទេ កីឡាករគេសុទ្ធតែមានចំណុចល្អ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតពីបាត់ដំបង ឈិត សេរីវណ្ណថង ថាការប្រកួតនៅស៊ីហ្គេមនេះប្រទេសណាក៏មិនអាចមើលស្រាលបានដែរ ព្រោះកីឡាករគេសុទ្ធតែមានចំណុចពិសេសៗរៀងខ្លួន។
ជម្រើសជាតិផ្នែក Kick Boxing របស់កម្ពុជាខាងលើនេះលើកឡើងថា បើនិយាយពីការបារម្ភគឺបារម្ភទាំងអស់ឲ្យតែប្រទេសចូលរួម ព្រោះកីឡាករម្នាក់ៗសុទ្ធតែមានចំណុចពិសេស ចំណុចខ្លាំងរបស់គេ។ ដូច្នេះហើយមានតែការខំប្រឹងប៉ុណ្ណោះទើបអាចឈានទៅរកជ័យជម្នះបាន។
រំលឹកដែរថា ឈិត សេរីវណ្ណថង ជាកីឡាករជម្រើសជាតិផ្នែកកីឡា Kick Boxing របស់កម្ពុជាដែលចេញទៅប្រកួតនៅស៊ីហ្គេម វៀតណាម លើកទី៣១ ឆ្នាំ២០២២នេះ។ នៅព្រឹកនេះដែរគឺប្រភេទកីឡាមួយចំនួនបានដំណើរទៅវៀតណាមហើយរួមមានប្រដាល់ Kick Boxing គុនខ្មែរ បាល់ទាត់ និងកីឡាមួយចំនួនទៀត។ Kick Boxing នឹងប្រកួតចាប់ពីថ្ងៃទី៨ ដល់ ១៣ ឧសភា៕