• 2022-05-03 03:17:00
  • ប្រដាល់

លោក​ ឈុត​ សេរី៖​ ខ្ញុំ​មាន​មោទកភាព​ចំពោះ​ការ​ខំប្រឹង​របស់​ វណ្ណថង​

  • 2022-05-03 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឈុត​ សេរី​ ឪពុក​របស់​ វណ្ណថង​ ថា​លោក​ពិត​ជា​មាន​មោទកភាព​ចំពោះ​ការ​ខំប្រឹង​របស់​កូន​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ​ ជា​ពិសេស​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​តំណាង​ជាតិ។​

លោក​ ឈុត​ សេរី​

លោក​ ឈុត​ សេរី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​អារម្មណ៍​របស់​លោក​ក៏​ដូច​ជា​ក្រុម​គ្រួសារ​គឺ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​តស៊ូ​តាំង​ពី​ដើម​រហូត​មក​របស់​ ឈិត​ សេរីវណ្ណថង។​ ការ​ចេញ​ទៅ​ស៊ីហ្គេម​ ប្រកួត​តំណាង​ជាតិ​នេះ​គឺ​លោក​សប្បាយ​ និង​មាន​មោទកភាព​ចំពោះ​កូន​ប្រុស​ណាស់។​

លោក​ ឈុត​ សេរី​ និងកូនប្រុស

អតីត​អ្នក​ប្រដាល់​ជំនាន់​មុន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​លោក​បាន​ខំប្រឹង​បង្ហាត់​បង្រៀន​កូន​កន្លង​មក​គឺ​រូប​គេ​ធ្វើ​បាន​ល្អ​ និង​ព្យាយាម​ជា​និច្ច។​ បើ​ទោះ​ជា​ការ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ លើក​ទី១​នេះ​មាន​លទ្ធផល​យ៉ាងណា​ក៏​លោក​សប្បាយ​ចិត្ត​ និង​បន្ត​ប្រាប់​កូន​ឲ្យ​ខំប្រឹង​តទៅ​ទៀត​ជា​ពិសេស​ស្វែង​រក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ។​

វណ្ណថង

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ជា​កីឡាករ​កំពុង​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ជា​ច្រើន​គ្រឿង។​ រូប​គេ​ក៏​ជា​ជម្រើស​ជាតិ​ប្រភេទ​កីឡា​ Kick Boxing ​ម្នាក់​ដែរ​ដែល​នឹង​វ៉ៃ​ប្រទេស​ទម្ងន់​ ៦០​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី