• 2022-05-02 13:41:22
  • បាល់ទាត់

Barca មិន​ទាន់​បាន​ទាក់ទង​ចរចា​​នឹង​ Lewandowski នៅ​ឡើយ​ទេ​

  • 2022-05-02 13:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mateu Alemany នាយក​ផ្នែក​បាល់ទាត់​របស់​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​មិន​ទាន់​បាន​ទាក់ទង​ចរចា​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski នៅ​ឡើយ​ទេ​។

មួយ​រយៈ​ចុង​ក្រោយ​​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ផ្លាស់​មក​កាន់​ Barca ក្រោយ​ចរចា​កុងត្រា​ថ្មី​នឹង​ Bayern Munich ហាក់មិន​ត្រូវរ៉ូវ​គ្នា​ ខណៈ​កីឡាករ​នេះ​នៅ​សល់​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

កាល​ពី​ពេល​ថ្មី​ៗ ​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barca ក៏​ធ្លាប់​បាន​ឆ្លើយ​នឹង​អ្នកគាំទ្រ​ពាក់ព័ន្ធ​រឿង​នេះ​ដោយ​ថា​ Lewandowski អាច​នឹង​មាន​ឱកាស​ច្រើន​មក​កាន់​ក្លឹប​លោក​។

យ៉ាង​ណា​ លោក​ Mateu ខាង​លើ​ឆ្លើយ​តប​នឹង​រឿង​ទាំង​នេះ​ថា​ ក្លឹប​លោក​មិន​ទាន់​ដែល​ទាក់ទង​ភ្នាក់ងារ​ Lewandowski ពិភាក្សា​រឿង​នាំ​មក​ Barca នៅ​ឡើយ​ទេ​។ លោក​ក៏​ពី​មិន​ចូល​ចិត្ត​និយាយ​ពី​ដំណើរ​ការ​ចរចា​ទាំង​នេះ​ជា​សាធារណៈ​ផង​ដែរ​ ហើយ​ក្លឹប​លោក​ក៏​មិន​ចូល​ចិត្ត​និយាយ​ពី​កីឡាករ​ណា​ដែល​នៅ​ជាប់​កុងត្រា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវកាល​នេះ​ Lewandowski បាន​ចូល​លេង​ឲ្យ​ Bayern បាន​៤២ប្រកួត​ និង​ស៊ុត​ចូល​បានរហូត​ទៅ​ដល់​ ៤៧គ្រាប់​ឯណោះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់