- 2022-04-26 07:41:09
- ប្រដាល់
ជើងខ្លាំងកម្ពុជា អ៊ុង វិរៈ នឹងវ៉ៃប្រភេទទម្ងន់នេះនៅស៊ីហ្គេមវៀតណាម
- 2022-04-26 07:41:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងកម្ពុជា អ៊ុង វិរៈ នឹងវ៉ៃប្រភេទទម្ងន់នេះនៅស៊ីហ្គេមវៀតណាម
ចន្លោះមិនឃើញ
កីឡាករមាឌធំមកពីឆត្រយោង ៩១១ អ៊ុង វិរៈ ក៏បង្ហាញមុខនៅស៊ីហ្គេមឯប្រទេសវៀតណាមផងដែរដើម្បីប្រជែងមេដាយផ្នែកប្រដាល់សកលលើប្រភេទទម្ងន ៩១គីឡូក្រាម។
បន្ទាប់ពីការធ្ងន់ទម្ងន់មិនបានរបស់អ្នកប្រដាល់ខ្មែរ-អាមេរិក Eric Pen រួចមកសហព័ន្ធគឺបានកោះហៅកីឡាករ អ៊ុង វិរៈ មកជំនួសវិញដើម្បីលេងប្រភេទទម្ងន់ ៩១គីឡូក្រាមនៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ខែក្រោយនេះ។
យ៉ាងណាគិតមកដល់ពេលនេះ អ៊ុង វិរៈ បានហ្វឹកហាត់រយៈពេលប្រហែលខ្ទង់៣-៤ខែផងដែរមុនឈានដល់ការប្រកួតប៉ុន្មានថ្ងៃខាងមុខនេះ។ កីឡាករមកឆត្រយោង ៩១១ រូបនេះថាសមត្ថភាពមកវិញបណ្ដើរៗហើយទាំងស៊ុហ្វ កណ្ដាប់ដៃជាដើម។ ទោះជាលើកនេះជាលើកទី១ សម្រាប់ប្រកួតសកលតំណាងកម្ពុជា រូបគេនឹងប្រឹងប្រែងទាំងការហ្វឹកហាត់ ទាំងការប្រកួត។ អ្វីដែលសំខាន់នោះគឺការហ្វឹកហាត់ឲ្យបានល្អប៉ុណ្ណោះចំពោះបញ្ហាខ្វះទម្ងន់ ឬដំឡើងទៅឲ្យដល់ ៩១គីឡូក្រាមមិនចោទជាបញ្ហាអ្វីឡើយ។
រលឹកដែរថា សហព័ន្ធប្រដាល់សកលនឹងបញ្ជូនកីឡាករ កីឡាការិនី ៨រូប។ រួមមានកីឡាការិនី សឿន សុខលី វី ស្រីស្រស់ កីឡាករ នៅ សុខទី សៅ រង្សី ទូច ដេវីត វី សម្ផស្ស ហ៊ុន គឹមហ៊ាង អ៊ុង វិរៈ ឬ អុង ភារ៉ាក់៕