/62677396ae192_1650946920_medium.jpg)
- 2022-04-26 04:28:37
- ប្រដាល់
ខាំ កូនខ្លា ថាបើប៉ះ កូស៊ីន នៅវគ្គផ្ដាច់ព្រ័ត្រ ប្ដេជ្ញាយកឈ្នះវិញឲ្យបាន
- 2022-04-26 04:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាំ កូនខ្លា ថាបើប៉ះ កូស៊ីន នៅវគ្គផ្ដាច់ព្រ័ត្រ ប្ដេជ្ញាយកឈ្នះវិញឲ្យបាន
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយ ខាំ កូនខ្លា បានប្រកួតចាញ់ក្រុមរៀមច្បង ឃួន ឡាំកូស៊ីន ដោយពិន្ទុកាលប្រកួតសន្សំពិន្ទុជុំទី២ នៃការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter កាលពីសប្ដាហ៍មុន។ ប៉ុន្តែបើទោះប្រកួតនេះចាញ់មែនក៏ កូនខ្លា នៅតែជឿថា គេនឹងអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយបានប្ដេជ្ញាចិត្តថា បើសិនប៉ះ កូស៊ីន នៅវគ្គផ្ដាច់ព្រ័ត្រមែនគេនឹងយកឈ្នះវិញឲ្យបាន។
កីឡាករមកពីក្លឹបប៉ែនកាក់គុនខ្មែរខាងលើបាននិយាយថា «និយាយទៅ កូស៊ីន គាត់នៅតែល្អ ការបរាជ័យក្នុងការប្រកួតសន្សំពិន្ទុកន្លងមក ដោយសារការចាប់គាត់បង។ ខ្ញុំនឹងប្រឹងហាត់ចាប់បុកស៊ួសឲ្យបានច្រើន បើសិនអាចប៉ះគាត់ម្ដងទៀត ដើម្បីយកឈ្នះគាត់ឲ្យបានវិញ»។
សម្រាប់ពីរប្រកួតដែលនៅសល់ នឹងត្រូវប៉ះ ធន់ អៀងឡេង និង យ៉ន ពិសី គេជឿថា អាចយកឈ្នះបាន ដើម្បីបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ក្នុងការឡើងទៅនេះដែរ កូនខ្លា គិតថា នឹងប៉ះ កូស៊ីន ហើយបើសិនប៉ះអ្នកលេងមកពីជាយដែនរូបនេះមែនគេប្ដេជ្ញាយកហាត់ឲ្យបានខ្លាំងបំផុតមួយ ដើម្បីយកឈ្នះវិញឲ្យបាន។
សម្រាប់ កូស៊ីន វិញយល់ថា កូនខ្លា ពេលនេះកំពុងពេញល្អ គេជឿថា បើសិនប៉ះ កូនខ្លា វគ្គផ្ដាច់ព្រ័ត្រមែន មិនមែនជារឿងងាយស្រួលក្នុងការយកឈ្នះឡើយ។ កូស៊ីន បញ្ជាក់ថា កូនខ្លា ពេលនេះឡើងជាងមុនឆ្ងាយ ទាំងបច្ចេកទេសវ៉ៃ និងកម្លាំងជាដើម។
សម្រាប់ការប្រកួតសន្សំពិន្ទុកន្លងមក កូស៊ីន ឈ្នះពិន្ទុ កូនខ្លា ស្របពេល ធន់ អៀងឡេង ឈ្នះពិន្ទុកីឡាករ យ៉ន ពិសី ៕