- 2022-04-22 10:02:16
- ប្រដាល់
ព្រឿង សុជាតិ ឬ ទូច ដេវីត ជាអ្នកឡើងទៅវគ្គបន្តខ្សែក្រវាត់ PNN
- 2022-04-22 10:02:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឿង សុជាតិ ឬ ទូច ដេវីត ជាអ្នកឡើងទៅវគ្គបន្តខ្សែក្រវាត់ PNN
ចន្លោះមិនឃើញ
ការប្រកួតវគ្គ៨នាក់ចុងក្រោយរបស់សង្វៀន PNN បានមកដល់ហើយនៅថ្ងៃអាទិត្យនេះរវាង ព្រឿង សុជាតិ ប៉ះ ទូច ដេវីត អ្នកដែលឈ្នះមានឱកាសឡើងទៅវគ្គបន្តខណៈអ្នកចាញ់ធ្លាក់ត្រឹមវគ្គនេះ។
ឈានដល់វគ្គសំខាន់ដែលឆ្ពោះទៅគ្រងខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារគឺមើលឃើញថាម្នាក់ៗមានការតាំងចិត្ត និងប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប្រជែងកៅអីបន្តទៀត។ យ៉ាងណា សុជាតិ បានបង្ហាញការប្ដេជ្ញាចង់ឈ្នះលើ ទូច ដេវីត និងព្យាយាមកែប្រែចំណុចខ្វះខាតកន្លងមកផងដែរ។
ចំណែក ដេវីត វិញលើកឡើងលើហ្វេសបុក PNN Sport ថារូបគេក៏ចង់ឡើងទៅវគ្គបន្តទៀតដែរ ដូច្នេះនឹងប្រឹងប្រែងធ្វើឲ្យបានល្អនាថ្ងៃអាទិត្យនេះ។ អ្នកប្រដាល់រូបនេះក៏មានការបារម្ភខ្លះៗដែរខ្លាចគាំងក្បាច់ ព្រោះផ្អាកប្រកួតបែបគុនខ្មែរ និងហ្វឹកហាត់បែបសកលនេះមួយរយៈពេលមកហើយ។
រំលឹកដែរថា វគ្គ៨នាក់ចុះក្រោយនៃដំណើរឆ្ពោះទៅរកខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមរបស់ PNN អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៤ មេសា ២០២២ នេះហើយ។ ព្រឿង សុជាតិ ប៉ះ ទូច ដេវីត ចាប់ពីម៉ោង ១សៀលតទៅ៕