/626255e4d2a61_1650611640_medium.jpg)
- 2022-04-22 07:17:16
- ប្រដាល់
ធន់ អៀងឡេង ថាឈ្នះ យ៉ន ពិសី ដោយសារចំណុចនេះម្សិលមិញ
- 2022-04-22 07:17:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ អៀងឡេង ថាឈ្នះ យ៉ន ពិសី ដោយសារចំណុចនេះម្សិលមិញ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ អន់ អៀងឡេង បានយកឈ្នះទៅលើ យ៉ន ពិសី ដោយពិន្ទុ ក្រោយការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល៣ទឹកពេញ សម្រាប់ការប្រកួតវិលជុំសន្សំពិន្ទុជុំទី២នៃព្រឹត្តិការណ៍ ដណ្ដើមខ្សែក្រវាត់ TVK Fighter ។
ក្នុងការឈ្នះពិន្ទុនេះដែរ អៀងឡេង យល់ថា ខ្លួនឈ្នះដោយសារ ( ស៊ូស ) សម្រាប់បច្ចេកទេសការវាយសម្រុកគឺប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ។ សិស្សមកពីក្លឹបធន់សុភារូបនេះបាននិយាយថា «បាទបង!សម្រាប់ជ័យជម្នះនេះខ្ញុំយល់ថា ខ្ញុំឈ្នះដោយសារស៊ូសបង វាអាចមកពីគាត់រៀងស្ទើរស៊ួសជាងខ្ញុំ។ អាហ្នឹងអាចមកពីខ្ញុំហាត់ខ្លាំងជាងគាត់ក៏ថាបាន មួយវិញទៀតទាក់ទងរឿងផ្លែអាវុធអីចេញទៅមកប្រហាក់ប្រហែលគ្នាទេ»។
ទន្ទឹមគ្នានោះដែរសម្រាប់ យ៉ន ពិសី បានសម្ដែងការខកចិត្តខ្លះៗដែរចំពោះការបរាជ័យមួយនេះ។ ប៉ុន្តែគេក៏ព្រមទទួលយកត្បិតការប្រកួតវាបានបញ្ចប់ទៅហើយ។ ពិសី បាននិយាយថា «លទ្ធផលនេះវាខុសពីការគិតរបស់ខ្ញុំបង ព្រោះអីខ្ញុំបានត្រៀមខ្លួនល្អដែរបង។ សម្រាប់ការបរាជ័យនេះខ្ញុំគិតថាអាចមកពីការចាញ់ទន់ជាងគេបង។ ចំពោះលទ្ធផលនេះមិនអីទេ ខ្ញុំទទួលយកបានបង»។
សម្រាប់ការប្រកួតសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់ខាងលើនេះ កាលពីម្សិលមិញ ឃួន ឡាំកូស៊ីន បានយកឈ្នះពិន្ទុកីឡាករ ខាំ កូនខ្លា ដោយពិន្ទុ ដូច្នេះពេលនេះ កូស៊ីន មាន៣ពិន្ទុ ស្របពេល អៀងឡេង មាន៣ពិន្ទុដូចគ្នា ខណៈអ្នកចាញ់២នាក់ទៀតទទួលបានម្នាក់១ពិន្ទុ៕