/6260ddd37e267_1650515400_medium.jpg)
- 2022-04-21 04:36:41
- ប្រដាល់
ឃួន ឡាំកូស៊ីន ទម្លាយចំណុចខ្វះខាតរបស់ កូនខ្លា មុនប៉ះគ្នារសៀលនេះ
- 2022-04-21 04:36:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃួន ឡាំកូស៊ីន ទម្លាយចំណុចខ្វះខាតរបស់ កូនខ្លា មុនប៉ះគ្នារសៀលនេះ
ចន្លោះមិនឃើញ
ឃួន ឡាំកូស៊ីន និងត្រូវប៉ះ ខាំ កូនខ្លា នាវេលាម៉ោង៤រសៀលនេះក្នុងជំនួសសន្សំពិន្ទុ វគ្គ៤នាក់ចុងក្រោយ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ TVK Fighter នៅសង្វៀនទូរទស្សន៍ជាតិ ( ទទក ) ។ ទាក់ទងការប្រកួតនេះជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យសម្រេចចិត្តទម្លាយចំណុចខ្សោយដៃគូរបស់ខ្លួនឲ្យមហាជនបានដឹង។
កូនសិស្សលោក សាន សៅយ៉ាន់ ខាងលើបាននិយាយថា «កូនខ្លាស្ទើរចំណុចឡាំបន្តិចបង»។ ដោយឡែកសម្រាប់សមត្ថភាពផ្សេងៗវិញ កូស៊ីន មើលឃើញថា ដៃគូវ័យក្មេងរូបនេះមិនអន់ទេ ទាំងកណ្ដាប់ដៃ និងទាត់ ហើយពិសេសវ៉ៃឆ្លាតថែមទៀតផង។
អ្នកប្រដាល់លើសង្វៀនខ្ទង់ជាង៥០ដងរូបនេះ បានសន្យាថា នឹងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមប៉ះដៃគូដែលគេគិតថាកំពុងឡើងកូដ។ កូស៊ីន ជឿថា ជំនួបទល់ កូនខ្លា ជាការប្រកួតដ៏តានតឹងមួយ ព្រោះ កូស៊ីន ក៏ចាញ់កម្ពស់របស់ កូនខ្លា ដែរ។
ងាកទៅកាន់ កូនខ្លា វិញគេក៏នៅតែញញើតរៀមច្បងដែរ ព្រោះអីគេក៏ដឹងថា កូស៊ីន ជាកីឡាករខ្លាំង និងមានសមត្ថភាព។ តែយ៉ាងណាគេនៅតែមានជំនឿចិត្តលើខ្លួនឯង ក្នុងការប្រកួតដ៏សំខាន់មួយនេះ។ សម្រាប់ការហ្វឹកហាត់ កីឡាករមកពីក្លឹបប៉ែនកាក់គុនខ្មែរ មើលឃើញថា ចំណុចដែលខ្លួនត្រូវប្រឹងហាត់យកមកត្រៀមជួប កូស៊ីន គឺកម្លាំង ព្រោះបើមានកម្លាំងហើយក្បាច់អីក៏មានដែរ។ «សម្រាប់ខ្ញុំគ្រូគាត់បង្ហាត់តែកម្លាំង តែកម្លាំងស៊ូសមានហើយ ក្បាច់អីក៏វ៉ៃចេញស្រួលដែរបង»។
រំលឹកថា ការប្រកួតសប្ដាហ៍នេះជាការប្រកួតសន្សំពិន្ទុជុំទី១ ហើយក្រៅពីគូនេះនៅមានមួយគូទៀត គឺ យ៉ន ពិសី ត្រូវជួប ធន់ អៀងឡេង ។ ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នេះអ្នកទាំង៤ត្រូវប្រកួតគ្នាសន្សំពិន្ទុដូចក្នុងពូលយ៉ាងដូចច្នេះដែរ ក្រោយពេលប្រកួតវិលជុំគ្រប់ចំនួនហើយ អ្នកលេខ១ ប៉ះអ្នកលេខ២ ហើយអ្នកលេខ៣ ប៉ះអ្នកលេខ៤ ដើម្បីដណ្ដើមខ្សែក្រវាត់៕