
- ច័ន្ទ, 18 មេសា 2022 03:00
- ប្រដាល់
បាត់មុខមិនឃើញសម្ភាសន៍ តាមពិត Ugas ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយចាញ់ Spence
- ច័ន្ទ, 18 មេសា 2022 03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខមិនឃើញសម្ភាសន៍ តាមពិត Ugas ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយចាញ់ Spence
ចន្លោះមិនឃើញ
អ្នកប្រដាល់ Yordenis Ugas ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ភ្លាមៗក្នុងរដ្ឋ Texas ដើម្បីពិនិត្យភ្នែក បន្ទាប់ពីប្រកួតចាញ់ Errol Spence Jr. កាលពីម្សិលមិញ។
កីឡាករសញ្ជាតិគុយបា Ugas ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី១០ ដោយសារតែរបួសភ្នែកខ្លាំងពេកមិនអានបន្តការប្រកួតបាន។ លទ្ធផលនេះបានធ្វើឲ្យ Spence ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ Welterweight ៣ប្រភេទស្ថាប័នផ្សេងគ្នា រួមមាន WBA, WBC និង IBF។
ក្រោយពីបញ្ចប់ការប្រកួត គេមិនបានឃើញវត្តមានរបស់ Ugas ឈរលើសង្វៀនដើម្បីធ្វើកិច្ចសម្ភាសន៍ឡើយ ដោយសារតែរូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ John Peter Smith ក្នុងរដ្ឋ Texas។ នេះគឺជាការបរាជ័យលើកដំបូងសម្រាប់ Ugas នៅ៥ប្រកួតចុងក្រោយ។ អ្វីដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Ugas ចាប់ផ្ដើមល្បីខ្លាំង មុនជំនួបជាមួយ Spence គេបានយកឈ្នះពិន្ទុលើកំពូលអ្នកប្រដាល់ Manny Pacquiao កាលពីឆ្នាំ២០២១។
ក្រោយឈ្នះខ្សែក្រវាត់មួយគ្រឿងទៀត Errol Spence Jr. ពេលនេះបានក្លាយជាអធិរាជក្នុងប្រភេទទម្ងន់ Welterweight ហើយ ខណៈកំណត់ត្រាវាយ២៨ប្រកួតមិនទាន់ស្គាល់ពាក្យចាញ់សោះ៕