- 2022-04-12 02:34:45
- ប្រដាល់
សេរីវណ្ណថង យល់យ៉ាងណាពេលឃើញមិត្តរួមជាតិសន្លប់ និងចាញ់ច្រើននៅសៀមរាប
- 2022-04-12 02:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេរីវណ្ណថង យល់យ៉ាងណាពេលឃើញមិត្តរួមជាតិសន្លប់ និងចាញ់ច្រើននៅសៀមរាប
ចន្លោះមិនឃើញ
ការចាញ់ច្រើនចំពោះមិត្តរួមជាតិនៅកម្មវិធីប្រដាល់ឯខេត្តសៀមរាបនេះគឺដោយសារវាថ្មីសម្រាប់ម្នាក់ៗដូច្នេះនេះជាការចាប់ផ្ដើមដំបូងយ៉ាងណាធ្វើបានប៉ុណ្ណេះក៏ល្អដែរនេះជាការយល់ឃើញរបស់វណ្ណថង។
ឈិត សេរីវណ្ណថង បានឲ្យដឹងថា មានអារម្មណ៍សោកស្ដាយចំពោះមិត្តរួចជាតិក៏ដូចជាសិស្សច្បង់ៗដែលចាញ់ច្រើន និងមានខ្លះសន្លប់កាលពីថ្ងៃទី១០។ អ្វីដែលមើលឃើញអំឡុងប្រកួតរបស់មិត្តរួមជាតិនោះធ្វើបានប៉ុណ្ណេះគឺល្អប្រសើរហើយ ព្រោះវាថ្មីសម្រាប់កីឡាករកម្ពុជា មិនទាន់ចាស់ទុំក្នុងការប្រកួតហើយជាការចាប់ផ្ដើមលើកទី១ទៅទៀតមានតែខំប្រឹងបន្តទៀត។
កូនអ្នកបាត់ដំបងរូបនេះក៏បានបន្ថែមទៀតថា ជ័យជម្នះសម្រាប់ការប្រកួតនេះវារឹតតែជម្រុញលើកទឹកចិត្តរូបគេឲ្យខ្លាំងបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកមេដាយជូនកម្ពុជានៅព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម និង ឆ្នាំ២០២៣។
រំលឹកដែរថា កម្មវិធី សម្ដេចប្រដាល់អង្គរ កាលពីថ្ងៃទី១០ មេសា ២០២២ នេះការប្រកួតផ្នែក Kick Boxing ព្រំ សំណាង ផល សោភ័ណ្ឌ ឡៅ ចិត្រា ចាញ់ពិន្ទុ ចិន ចំណែក ឡៅ ចន្ទ្រា ឈឿង ល្វៃ សូត្រ វាសនា ចាញ់សន្លប់។ ដោយឡែក លន បញ្ញា នៅ ស្រីពៅ ឈ្នះពិន្ទុចិនវិញផងដែរ។ ចំពោះ វណ្ណថង ឈ្នះពានម៉ារ៉ាតុន ប្រកួតទី១ ឈ្នះចិន និងផ្ដាច់ព្រ័ត្រឈ្នះ វ៉ាន់ វឿន៕
វីដេអូ៖