• 2022-04-07 07:33:13
  • ប្រដាល់

ឲ្យ​លុយ​ប៉ុន្មាន​ក៏​មិន​វាយ Lomachenko រក្សា​ជំហរ​នៅ​អ៊ុយក្រែន​រហូត​ដល់​​សង្គ្រាម​រលត់

  • 2022-04-07 07:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់ Vasiliy Lomachenko បាន​សម្រេច​ចិត្ត​មិន​ទទួល​ការ​ប្រកួត​ណា​ទាំង​អស់ ដោយ​បន្ត​នៅ​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​សង្គ្រាម​រលត់។

Lomachenko បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​ភ្លើង​សង្គ្រាម​ក្នុង​ប្រទេស​របស់​ខ្លួន​តាំង​តែ​ពី​ខែ​កុម្ភៈ បន្ទាប់​ពី​រុស្សី​ចូល​លុកលុយ។ តាម​គម្រោង​​មាន​​ការ​រៀបចំ​ឲ្យ Lomachenko ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ George Kambosos Jr. ប៉ុន្តែ​ពេល​នេះ​គេ​បាន​រក្សា​ជំហរ​របស់​ខ្លួន​បន្ត​​ស្នាក់​នៅ​ប្រទេស​​អ៊ុយក្រែន។

លោក Egis Klimas ដែល​ជា​អ្នក​ចាត់​ការ​របស់ Lomachenko បាន​ប្រាប់ TMZ Sports ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ពុធ​ថា កីឡាករ​របស់​ខ្លួន​បាន​សម្រេច​ចិត្ត​បន្ត​នៅ​អ៊ុយក្រែន​រហូត​ដល់​សង្គ្រាម​ចប់។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Lomachenko ពេល​នេះ​​សុវត្ថិភាព​ទេ ខណៈ​សង្គ្រាម​កំពុង​បន្ត។

“គេ (Lomachenko) កំពុង​នៅ​កន្លែង​សុវត្ថិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន។ កន្លែង​ដែល​គេ​នៅ​មិន​មែន​ស្ថិត​ក្នុង​តំបន់​សង្គ្រាម​ឡើយ។ គេ​មិន​បាន​នៅ​​តំបន់​សង្គ្រាម​ឡើយ"។ សម្ដី Klimas។ ប្រកួត​ចុងក្រោយ​របស់ Lomachenko គឺ​កាល​ពី​ខែ​ធ្នូ​​ឆ្នាំ​មុន ដោយ​​បាន​​យក​ឈ្នះ​ពិន្ទុ​លោក​កីឡាករ Richard Commey។ គេ​ត្រូវ​បាន​​រៀបចំ​ឲ្យ​វាយ​ជាមួយ Kambosos ក្នុង​ខែ​មិថុនា​ខាង​មុន ប៉ុន្តែ​​ដោយ​សារ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទើប​ Loma បង្ខំ​ចិត្ត​ដក​ខ្លួន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី