- 2022-03-28 07:04:35
- ប្រដាល់
Rodtang ស្រក់ទឹកភ្នែកក្រោយចាញ់ Johnson សន្លប់មិនដឹងខ្លួន
- 2022-03-28 07:04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodtang ស្រក់ទឹកភ្នែកក្រោយចាញ់ Johnson សន្លប់មិនដឹងខ្លួន
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ថៃ Rodtang បានបរាជ័យក្រោមក្បាច់ឃ្លេរបស់កីឡាករ Johnson នៅត្រឹមទឹកទី២ នៃព្រឹត្ដិការណ៍ ONE X កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២២កន្លងទៅនេះ។
ការប្រកួតដែលប្លែកខុសគេ មានទាំងក្បាច់ Mauy Thai និង MMA បញ្ចូលគ្នានេះដែរ ត្រូវបាន Rodtang អះអាងថារូបគេដឹងច្បាស់តាំងពីមុនប្រកួតម្ល៉េះថាមិនងាយឈ្នះកីឡាករ Johnson នោះទេ។ ត្បិតអីអតីតកីឡាករប្រកួតនៅ UFC រូបនេះចេះទាំងព្រម ហើយក្បាច់ MMA គេខ្លាំងទៀត នោះខ្លួនដែលមិនសូវជំនាញ MMA នឹងចាញ់ប្រៀបមិនខាន។ តែយ៉ាងណា Rodtang ថាសុខចិត្តប្រកួតដើម្បីទទួលបានបទពិសោធថ្មី។
ក្នុងការ Live ផ្ទាល់ជាមួយអ្នកគាំទ្រ មនុស្សដែករបស់ថៃម្នាក់នេះយំផងអីផង ព្រោះនេះជាការចាញ់លើកដំបូងរបស់គេនៅសង្វៀន ONE ហើយ។ ខណៈដែលពេលទឹក២ ដែលចូលឃ្លេរគេនោះ ខ្លួនបានព្យាយាមអស់សមត្ថភាពដែរ ដើម្បីធ្វើយ៉ាងណាដោះឱ្យចេញ តែសមត្ថភាពនៅមានកម្រិតចំពោះការដោះឃ្លេរនេះ ទើបទទួលបរាជ័យតែម្ដង។
បើទោះជាចាញ់ដោយសន្លប់ក្ដី តែ Rodtang បានអះអាងថានឹងប្រឹងប្រែងក្បាច់ MMA បន្ថែមទៀត ហើយបរាជ័យនេះនឹងមិនធ្វើឱ្យគេអស់សង្ឃឹមអ្វីឡើយ។ ផ្ទុយទៅវិញ វានឹងក្លាយជាកម្លាំងសំខាន់សម្រាប់ជំរុញទឹកចិត្តគេ ដើម្បីប្រឹងហាត់បន្ថែមទៀតឱ្យកាន់តែខ្លាំងឡើង៕