- 2022-03-18 13:39:19
- បាល់ទាត់
Barca នឹងប៉ះ West Ham នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League បើក្រុមទាំងពីរឆ្លងផុតវគ្គ៨ក្រុម
- 2022-03-18 13:39:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca នឹងប៉ះ West Ham នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League បើក្រុមទាំងពីរឆ្លងផុតវគ្គ៨ក្រុម
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះ UEFA បានធ្វើការចាប់ឆ្នោត ចែកគូប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។
នៅក្នុងការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ Frankfurt នឹងប៉ះនឹង Barcelona ស្ថិតក្នុងគូទី២ រីឯ West Ham ប៉ះនឹង Lyon ស្ថិតក្នុងគូទី៣។
បើតាមការចាប់ឆ្នោតវគ្គពាក់កណ្ដាលព្រ័ត្រ អ្នកឈ្នះក្នុងគូទី៣ នឹងប៉ះជាមួយអ្នកឈ្នះក្នុងគូទី២នៃវគ្គ៨ក្រុមចុងក្រោយ ដូច្នេះបើ Barca និង West Ham អាចឆ្លងផុតវគ្គ៨ក្រុមនេះ ក្លឹបទាំងពីរនឹងប៉ះគ្នា។
គួរបញ្ជាក់ផងដែរថាការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី១គឺប្រកួតនៅថ្ងៃទី៧ និងជើងទី២គឺនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។ លុះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នឹងធ្វើនៅថ្ងៃទី២៨ ខែមេសា និងជើងទី២ធ្វើថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២។ រីឯវគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ នៅឯទីលាន Ramon Sanchez-Pizjuan Stadium ប្រទេសអេស្ប៉ាញ៕
ខាងក្រោមជាលទ្ធផលការចាប់ឆ្នោតគូប្រកួត Europa League ក្នុងថ្ងៃនេះ៖