• 2022-03-18 04:49:21
  • ប្រដាល់

«WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស» ​រក​ឃើញ​ជើង​ខ្លាំង​១២​រូប​ត្រៀម​ប្រកួត​តាម​បណ្តា​ខេត្ត​ឆាប់ៗ​នេះ

  • 2022-03-18 04:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ចំនួន​១២​រូប បាន​ឈ្នះ​ការ​ប្រកួត​ជម្រុះ​កាល​ពី​ចុង​សប្តាហ៍​មុន និង​ត្រូវ​ឈាន​ជើង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​ឈ្មោះ​ថា ​«WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស» ដែល​ នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍ ​ថោន ហ្វូល​ អេច​ឌីធីវី (TOWN FULL HDTV) រួចមក ជើង​ខ្លាំង​ទ​ម្ងន់​ ៦៣.៥​គីឡូ​ក្រាម ​ចំនួន​១២រូប ​នឹង​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ​IPCC ​និង​ប្រាក់​លាន​សរុប​ ១២០​លាន​រៀល។​

ជើងខ្លាំង​ទាំងនេះ​រួមមាន៖

  • ១) ម៉ន ព្រហ្មម៉ាញ​ មក​ពី​ក្លឹប​កង​ចក្រ​រាជ​សី

  • ២) កន ​ចន្ថា មក​ពី​ក្លឹប​អភិរក្ស​គុនខ្មែរ​រុងរឿង

  • ៣) ចាន់ ប៊ុនហឿន មក​ពី​ក្លឹប​ថ្ម​គោល​ខណ្ឌ​ពោធិ៍​សែនជ័យ

  • ៤) សោម ពិសិដ្ឋ​ មក​ពី​ក្លឹប​អេភូថង​កីឡា ​

  • ៥) ខុន បូឡា មក​ពី​ក្លឹប​នរាយតេជៈ​

  • ៦) រិន សារ័ត្ន មក​ពី​ក្លឹប​កង​ទ័ព​ជើង​ទឹក

  • ៧) ធន់ ចាន់តាក់ មក​ពី​ក្លឹប​កង​យោធពល​ខេមរភូមិន្ទ

  • ៨) ឡុង បេនលឿន មក​ពី​ក្លឹប​សាលវន្ត​កីឡា

  • ៩) សួន ចាន់នី មក​ពី​ក្លឹប​បក្សី​ស្លាប​ដែក

  • ១០) សោម វិច្ឆ័យ មក​ពី​ក្លឹប​វិបុល​ដារិទ្ធ

  • ១១) អេលីត សុខហ៊ុច មក​ពី​ក្លឹប​នាយកដ្ឋាន​អង្គរក្ស

  • ១២) ផល សោភ័ណ្ឌ មក​ពី​ក្លឹប​តា​លីដំរី​មានរិទ្ធ

ជើងខ្លាំង​គុន​ខ្មែរ​ទាំង​នេះ​សុទ្ធតែ​ជា​កីឡាករ​ល្បីៗ​ដែល​មាន​បទ​ពិសោធ​ប្រកួត ​ច្រើន​ដង​ដែល​នឹង ធ្វើ ឲ្យ​កម្មវិធី​ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ​កាន់​តែ​ទាក់ទាញ និង​ជក់​ចិត្ត​ជា​ខ្លាំង​។ កីឡាករ​ប្រដាល់​ទាំង​១២​រូប​នេះ​ នឹង​ត្រូវ​បែង​ចែក​ជា​២​ក្រុម​ផ្សេង​គ្នា។ កីឡាករ​នីមួយៗ​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ស្ពឺ ​ខេត្តកោះកុង ​ខេត្តពោធិ៍សាត់ ​ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ​ខេត្តសៀមរាប​ ខេត្តកំពង់ធំ​ ខេត្តកំពង់ចាម​ ខេត្តស្វាយរៀង​ ខេត្តព្រៃវែង​ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល​ ដើម្បី​បន្ត​ប្រកួត​ជម្រុះ​ និង​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា​ ព្រឹត្តិការណ៍ «WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស»​ រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ថោន​ ក្រោម​ការ​ឧបត្ថម្ភ​ផ្តាច់​មុខ​ពី​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង វើក​ WURKZ​ ដើម្បី​ចូលរួម​អភិរក្ស​ក្បាច់​គុនខ្មែរ ផ្តល់​នូវ​ផ្ទាំង​ទស្សនិយ​ភាព​ជា​ការ​កម្សាន្ត​ជូន​ដល់​ព​ល​រដ្ឋកម្ពុជា​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ស្រលាញ់​ និង​ខិតខំ​ថែរក្សា​សិល្បៈ​វប្បធម៌​មួយ​នេះ៕

ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់