• 2022-03-18 03:45:58
  • បាល់ទាត់

លម្អិត​ពី​ការ​ចាប់​ឆ្នោត UCL និង Europa League វគ្គ​៨​ក្រុម​ចុងក្រោយ

  • 2022-03-18 03:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​​​ពាន​រង្វាន់ Champions League និង Europa League នឹង​ត្រូវ​ធ្វើ​​ឡើង​នៅ​​យប់​ថ្ងៃ​សុក្រ​នេះ​ហើយ។

នៅ​ក្នុង​វគ្គ​នេះ​​មិន​មាន​ការ​បែង​ចែក​ប្រទេស​នោះ​ទេ មាន​ន័យ​ថា​ក្រុម​ដែល​មក​ពី​ប្រទេស​ជាមួយ​គ្នា​ក៏​អាច​ប៉ះ​គ្នា​បាន​ដែរ។ ក្នុង​ពាន​រង្វាន់ UCL ក្លឹប​មក​ពី​អង់គ្លេស​មាន​ដល់​ទៅ​៣​ក្រុម​គឺ Chelsea, Liverpool និង Manchester City។ សម្រាប់​នៅ​ពាន​ Europa League វិញ​​ ក្រុម​មក​ពី​អង់គ្លេស​នៅ​សល់​ West Ham។

ការ​ចាប់​ឆ្នោត​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ UEFA ទីក្រុង Nyon ប្រទេស​ស្វីស​ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​នេះ។ បញ្ជាក់​៨​ក្រុម​ដែល​បាន​ឡើង​វគ្គ quarter-final នៅ​ពាន​ UCL មាន៖ Atletico Madrid (អេស្ប៉ាញ), Bayern Munich (អាល្លឺម៉ង់), Benfica (ព័រទុយហ្គាល់), Chelsea (អង់គ្លេស​), Liverpool (អង់គ្លេស), Manchester City (អង់គ្លេស), Real Madrid (អេស្ប៉ាញ), Villarreal (អេស្ប៉ាញ)។

សម្រាប់ Europa League វិញ​មាន​ក្រុម៖ Atalanta (អ៊ីតាលី), Barcelona (អេស្ប៉ាញ), Braga (ព័រទុយហ្គាល់), Eintracht Frankfurt (អាល្លឺម៉ង់), Lyon (បារាំង), Rangers (ស្កុតឡែន​), RB Leipzig (អាល្លឺម៉ង់), West Ham (អង់គ្លេស)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់