• 2022-03-18 00:15:00
  • ប្រដាល់

មក​ដឹង​តម្លៃ​ខ្លួន​ ឡៅ​ ចិត្រា​ ធឿន​ ធារ៉ា​ អេលីត​ សាន់​ ក្នុង​កម្មវិធី​ គុន​ខ្មែរ​អលស្តារ​វគ្គ៣​

  • 2022-03-18 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ គុន​ខ្មែរ​អលស្តារ​វគ្គ​៣​ (Kun Khmer All Star 3)​ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០២២​ នេះ​ហើយ​ ស្រប​ពេល​ម្ចាស់​កម្មវិធី​ថា​បាន​រៀបចំ​រួច​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ។​

កីឡាករ ឡៅ ចិត្រា

លោក​ ស៊ន​ អេលីត​ ម្ចាស់​កម្មវិធី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​វគ្គ​៣​នេះ​គឺ​មាន​៩គូ​ ក្នុង​នោះ​៣គូ​ជា​កីឡាករ​ថ្នាល​ និង​៦គូ​ទៀត​កីឡាករ​ខ្មែរ​ប៉ះ​ថៃ។​ ចំពោះ​ប្រាក់​តម្លៃ​ខ្លួន​ដែល​លោក​បាន​ផ្ដល់​ជូន​ខ្មែរ​ប៉ះ​បរទេស​នេះ​គឺ​ ធឿន​ ធារ៉ា​ ទទួលបាន​ ៧០០​ដុល្លារ​ ឡៅ​ ចិត្រា​ ទទួលបាន​ ៦០០​ដុល្លារ​ និង​ អេលីត​ សាន់​ គង់​ សំបូរ​ វី សម្ភស្ស​ និង​ ម៉ាលី អូប៉ ទទួល​បាន​ ៤០០​ដុល្លារ​ដូច​គ្នា។​

កីឡាករ ធឿន ធារ៉ា

គ្រូ​ប្រដាល់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​បន្ថែម​ទៀត​ថា​ ខាង​លើ​នេះ​​ជា​តម្លៃ​មួយ​ដែល​លោក​បាន​ចរចា​គ្នា​រួចរាល់​ ប៉ុន្តែ​ប្រសិន​បើ​កម្មវិធី​អលស្តារ​វគ្គ​៣​ ទទួល​បាន​ការ​ឧបត្ថម្ភ​(Sponsor)គ្រប់គ្រាន់​នៃ​ការ​កំណត់​ ឬ​ដល់​ការ​ចំណាយ​ទាំង​មូល​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​នោះ​ លោក​នឹង​បន្ថែម​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​កីឡាករ​ថែម​ទៀត​។​ យ៉ាងណា​ប្រសិន​អ្នកគាំទ្រ​ចង់​ឧបត្ថម្ភ​ផ្ទាល់​ដល់​កីឡាករ​ក៏​អាច​ផ្ញើ​ទៅ​កាន់​លោក​ផង​ដែរ​ ហើយ​លោក​នឹង​ប្រមូល​ថវិកា​ទាំង​នោះ​ជូន​កីឡាករ​ថ្ងៃ​ប្រកួត​តែ​ម្ដង៕​

កីឡាករ អេលីត​ សាន់ (រូបភាពហ្វេសបុក)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់