- 2022-03-10 06:41:41
- ប្រដាល់
រតនា បោះពាក្យថាមិនខ្លាច ហើយថែមទាំងចង់វាយប្ដូរជាមួយ Eko ទៀតផង
- 2022-03-10 06:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រតនា បោះពាក្យថាមិនខ្លាច ហើយថែមទាំងចង់វាយប្ដូរជាមួយ Eko ទៀតផង
ចន្លោះមិនឃើញ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា រីករាយទាំងអស់ ទោះបីជាជួបដៃគូណាក៏ដោយ។ មិនមិនថា កីឡាករឥណ្ឌូណេស៊ី ឬកីឡាករប្រទេសណាទេ គឺស្វាគមន៍ទាំងអស់។ រតនានិយាយថា ៖«ខ្ញុំមិនបានសិក្សាស្វែងយល់ពីគាត់បានច្បាស់លាស់ទេ ពីព្រោះ៥ប្រកួតចុងក្រោយដែលគាត់ឈ្នះទាំងអស់គឺឈ្នះទឹកទី១ដូចគ្នា ហើយមើលទៅគាត់មិនទាន់បញ្ចេញសមត្ថភាពអស់ផង»។
និយាយពីការត្រៀមខ្លួនវិញ ចាន់ រតនា បានប្រាប់ថា បន្ទាប់ពី Eko Roni ប្រកាសចង់ជួបរូបគេកាលពីខែមិថុនា ឆ្នាំ២០២១ គេបានចាប់ផ្តើមហ្វឹកហាត់តាំងពីពេលនោះមក។ ជុំវិញសមកត្ថភាពរបស់ដៃគូថ្មីនេះវិញ អតីតអ្នកលេងគុនខ្មែរគិតថា ខ្លាំង និងល្អជំនាញក្រោម។
រតនា បាននិយាយថា ៖«សម្រាប់ខ្ញុំគ្រប់ដៃគូទាំងអស់សុទ្ធតែគ្រោះថ្នាក់។ យើងមិនអាចមើលស្រាលដៃគូបានទេ។ រឿងសំខាន់គឺត្រូវស្ទាបស្ទង់សមត្ថភាពគេពេលជួបគ្នាលើសង្វៀន»។
បរាជ័យចុងក្រោយជាមួយកីឡាករចិនកាលពីជាងមួយឆ្នាំមុនបានជំរុញឲ្យ បុរសដែលមានភរិយាជានារីបារាំងប្តេជ្ញាស្តារកិត្តិយសឡើងវិញ។ កីឡាករនិយាយថា ៖«ជ័យជម្នះលើកនេះពិតជាសំខាន់ណាស់ ពីព្រោះប្រកួតចុងក្រោយ ខ្ញុំបានចាញ់ ដូច្នេះខ្ញុំចង់ទទួលបានលទ្ធផលគួរជាទីពេញចិត្តវិញ»។
«ខ្ញុំត្រូវការឈ្នះសម្រាប់ការប្រកួតនេះ ដោយសារខ្ញុំមិនសប្បាយចិត្តនឹងលទ្ធផលចុងក្រោយរបស់ខ្ញុំ។ មែនទែនទៅ ខ្ញុំមិនខ្វល់បញ្ឈប់កំណត់ត្រារបស់គាត់ឬយ៉ាងណាទេ ខ្ញុំខ្វល់តែរឿងឈ្នះ»។ ចាន់ រតនា បានបញ្ជាក់។
កីឡាករឥណ្ឌូណស៊ី Eko Roni បាននិយាយថា រូបគេមិនខ្លាចជំនាញគុនខ្មែររបស់ ចាន់ រតនា ទេ ប៉ុន្តែជំនាញចំបាប់របស់ខ្លួននឹងបញ្ឈប់អ្នកលេងគុនចម្រុះកម្ពុជារូបនេះពាក់កណ្តាលផ្លូវ។ ជុំវិញសំដីរបស់កីឡាករឥណ្ឌូណេស៊ី ចាន់ រតនា បានលើកឡើងថា ៖«ខ្ញុំធ្លាប់ចាញ់ដោយក្បាច់ឃ្លេតែម្តងគត់គឺកីឡាករចិន Xie Bin ដូច្នេះខ្ញុំទុកចិត្តលើបទពិសោធ និងរបៀបការពាររបស់ខ្ញុំ ពីព្រោះខ្ញុំហ្វឹកហាតើការពារក្បាច់ឃ្លេជាមួយអ្នកជំនាញច្រើនហើយ»។
«បើគាត់និយាយថា មិនខ្លាច ខ្ញុំក៏មិនខ្លាចគាត់ដែរ ហើយខ្ញុំពិតជាចង់ប្តូរជាមួយគាត់ណាស់»។
អ្វីដែលអ្នកគាំទ្រចង់បានបំផុតនោះលទ្ធផលនៃការប្រកួត។ ចំណុចនេះ ចាន់ រតនា ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង១០០%ក្នុងក្តីសង្ឃឹមទទួលបានជ័យជម្នះ។
ចាន់ រតនា បានបញ្ជាក់ថា ៖«ខ្ញុំគិតថា ការប្រកួតគុនចម្រុះកម្រចប់៣ទឹកណាស់។ សម្រាប់ការប្រកួតនេះយូរត្រឹម២ទឹកប៉ុណ្ណោះ។ មិនហ៊ាននិយាយថា នរណាបញ្ឈប់នរណាទេ។ បើមិនគេក៏ខ្ញុំ។ ខ្ញុំតែងតែផ្តល់កម្លាំងចិត្តខ្លួនឯងឲ្យសង្ឃឹមឈ្នះ១០០%សម្រាប់ការប្រកួតនេះ»៕