- 2022-03-09 07:02:53
- ប្រដាល់
McGregor ធ្លាប់បន្លំកៀកស្មាវាយស្មើជាមួយ Putin តែត្រូវអង្គរក្សធ្វើរឿងមួយដាក់
- 2022-03-09 07:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
McGregor ធ្លាប់បន្លំកៀកស្មាវាយស្មើជាមួយ Putin តែត្រូវអង្គរក្សធ្វើរឿងមួយដាក់
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនចម្រុះ Conor McGregor បានជួបប្រធានាធិបតីរុស្សី Vladimir Putin អំឡុងពេលវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ២០១៨ ដែលរៀបចំនៅប្រទេសរុស្សី។
អតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ស្ថាប័ន UFC បានបង្ហាញវត្តមានក្នុងកីឡដ្ឋាន Luzhniki ក្នុងទីក្រុង Moscow កាលពីខែ កក្កដា ឆ្នាំ ២០១៨ ក្នុងការប្រកួតផ្ដាច់ព្រ័ត្ររវាងបារាំងនិងក្រូអាត។ McGregor និង Putin បានជួបនិងញញឹមដាក់គ្នា អំឡុងពេលនៅក្នុងកីឡដ្ឋាន និងបានថតរូបជាមួយគ្នា។
អំឡុងពេលឈរត្រៀមថត McGregor បានបន្លំយកដៃកៀកស្មាជាមួយ Putin។ ភ្លាមៗនោះអង្គរក្សរបស់លោកប្រធានាធិបតីបានមើលមុខ និងបង្ហាញកាយវិការឲ្យ McGregor ទម្លាក់ដៃចុះភ្លាម។ កីឡាករវ័យ៣៣ឆ្នាំក៏បានដាក់ដៃចុះ និងឈរថតបែបបង្ហាញការគោរពវិញ។
ក្រោយជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ World Cup ប៉ុន្តែក្នុងឆ្នាំ២០២២នេះរុស្សីត្រូវប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើន រួមទាំងអាមេរិកដាក់ទណ្ឌកម្ម បន្ទាប់ពីពួកគេឈ្លានពានប្រទេសអ៊ុយក្រែន ដែលមានលោក Putin ជាអ្នកបញ្ជា។ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនពេលនេះបន្តអូសបន្លាយអស់រយៈពេល២សប្ដាហ៍ទៅហើយ៕