- 2022-03-09 03:48:16
- ប្រដាល់
Eko Roni ថា នឹងបញ្ចប់ចាន់ រតនាត្រឹមពាក់កណ្ដាលផ្លូវ
- 2022-03-09 03:48:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eko Roni ថា នឹងបញ្ចប់ចាន់ រតនាត្រឹមពាក់កណ្ដាលផ្លូវ
ចន្លោះមិនឃើញ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
មុនជំនួបចូលមកដល់ ជើងខ្លាំងឥណ្ឌូណេស៊ីបានផ្តល់បទសម្ភាសផ្តាច់មុខជាមួយក្រុមការងារ ONE ប្រចាំប្រទេសកម្ពុជា។ សំដីគួរឲ្យចាប់អារម្មណ៍នោះគឺថា រូបគេមិនខ្លាចជំនាញវ៉ៃឈររបស់ ចាន់ រតនា ឡើយ ប៉ុន្តែរូបគេនឹងប្រើជំនាញចំបាប់ដើម្បីបញ្ឈប់ជើងខ្លាំងកម្ពុជារូបនេះពាក់កណ្តាលផ្លូវ។
ខាងក្រោមជាបទសម្ភាសផ្តាច់មុខ បទសម្ភាសផ្តាច់មុខជាមួយ Eko Roni Saputra។
ONE. តើ Eko Roni Saputra យល់ឃើញយ៉ាងណាចំពោះដៃគូកម្ពុជាម្នាក់នេះយ៉ាងណាដែរ? Eko Roni ៖ ខ្ញុំជឿជាក់ថា ចាន់ រតនា ជាដៃគូតឹងតែងខ្លាំងបំផុតក្នុងអាជីពប្រដាល់គុនចម្រុះរបស់ខ្ញុំ។
ONE. ប្រសិនទទួលបានជ័យជម្នះលើ រនតា តើមានសារៈសំខាន់យ៉ាងណាសម្រាប់ Roni? Eko Roni ៖ ពិតជាសំខាន់ណាស់ ពីព្រោះបើខ្ញុំទទួលបានជ័យជម្នះ ខ្ញុំចង់ឡើងទៅកាន់ក្នុងចំណោមកីឡាករកំពូលខ្លាំងទាំង៥រូបនៃប្រភេទទម្ងន់ flyweight។ ខ្ញុំរក្សាជ័យជម្នះរបស់ខ្ញុំបន្តទៀត ហើយជឿថា ពីរប្រកួត រាប់ទាំង ការប្រកួតជាមួយ រតនា ផង ខ្ញុំនឹងឡើងទៅកាន់កំពូលតារាងទាំង៥រូប។
ONE. តើការប្រកួតនេះអាចនិយាយបានថា ជាការសងសឹកឲ្យមិត្តរួមជាតិ២ដែលចាញ់ រតនា កាលពីឆ្នាំ២០១៨ និង២០១៩ទេ? Eko Roni ៖ ខ្ញុំដឹងថា កីឡាករឥណ្ឌូណេស៊ី២រូបបានចាញ់ ចាន់ រតនា ប៉ុន្តែការប្រកួតនេះមិនមែនជាការសងសឹកទេ។ វាជាការប្រកួតរវាងខ្ញុំ និង ចាន់ រតនា ប៉ុណ្ណោះ។
ONE. តើ Eko Roni យល់ឃើញយ៉ាងណាដែរចំពោះជំនាញវ៉ៃឈរគឺគុនខ្មែរ របស់ ចាន់ រតនា? Eko Roni ៖ ខ្ញុំពិតជាកោតសរសើរចំពោះជំនាញ និងភាពជោគជ័យក្នុងប្រដាល់គុនខ្មែររបស់គាត់ ប៉ុន្តែខ្ញុំជឿថា រតនា នឹងមិនអាចទល់ទល់បានជាមួយជំនាញចំបាប់របស់ខ្ញុំទេ។
ONE.រហូតដល់ពេលនេះ Eko Roni បានសិក្សាស្វែងយល់យ៉ាងហើយចំពោះដៃគូគុនខ្មែរម្នាក់នេះ? Eko Roni ៖ ពិតណាស់ ខ្ញុំបានសិក្សាស្វែងយល់ច្រើនតាមរយៈវីដេអូប្រកួតរបស់ចាន់ រតនា ជាពិសេសការប្រកួតចុងក្រោយចាញ់កីឡាករចិន Xie Wei។ យ៉ាងណា ខ្ញុំមិនអាចមើលស្រាលគាត់បានទេ ពីព្រោះគាត់ខានប្រកួតយូរ ហើយសមត្ថភាពរបស់គាត់នឹងរីកចម្រើនច្រើន។
ONE. តើ Roni គិតថា នឹងយកឈ្នះ ចាន់ រតនា ដោយរបៀបណា? Eko Roni ៖ ខ្ញុំមិនភ័យខ្លាចក្បាច់វ៉ៃឈររបស់ រតនា ជាពិសេស កណ្តាប់ដៃ និងទាត់ទេ ប៉ុន្តែគោលបំណងខ្ញុំនឹងបញ្ឈប់គាត់ពាក់កណ្តាលផ្លូវ មិនថាឃ្លេឲ្យចុះចាញ់ ឬក៏ផ្តួលឲ្យសន្លប់នោះទេ៕