• 2022-02-21 00:30:00
  • ប្រដាល់

ឡើង​ខ្លាំង!​ ទូត​ ដេវីត​ ផ្ដួល​ ឡុង​ ជិន​ ឲ្យ​សន្លប់​បានឡើង​ទៅ​វគ្គ​បន្ត​ខ្សែក្រវាត់​ PNN​

  • 2022-02-21 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ទូត​ ដេវីត​ កាន់​តែ​កើន​ឡើង​សមត្ថភាព​ខ្លាំង​ម្សិលមិញ​នេះ​ផ្ដួល​ជើង​ចាស់​ ឡុង​ ជិន​ ឲ្យ​សន្លប់​នៅ​ទឹក​ទី៣​ បាន​ឱកាស​ឡើង​ទៅ​ជុំ​ទី២​ កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់ ​Ganzberg One Strike​ ដែល​ទើប​ចាប់​ផ្ដើម​សប្ដាហ៍​ទី១​នេះ។​

កីឡាករ ទូត ដេវីត

ដូច​អ្នក​តាមដាន​គុន​ខ្មែរ​បាន​ដឹង​ហើយ​ថា​ ដេវីត​ ជា​កីឡាករ​សកល​ជម្រើស​ជាតិ​ ដូច្នេះ​កណ្ដាប់​ដៃ​ បទ​ពិសោធ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​រីកចម្រើន​ និង​កាន់​តែ​គ្រោះ​ថ្នាក់​ដល់​ដៃគូ។​ ជាក់ស្ដែង​ការ​ព្យាយាម​ចេញ​កណ្ដាប់ដៃ​របស់​គេ​តាំង​ពី​ទឹក​ទី១​ មក​នេះ​ធ្វើ​ឲ្យ​ ឡុង​ ជិន​ សន្លប់​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក៣។​

ទូត ដេវីត (ក្រហម)

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ និង​មាន​ការ​គាំទ្រ​ច្រើន​នា​ពេលកន្លងទៅនេះ បានធ្វើ​ឲ្យ​សង្វៀន​ PNN​ បន្ត​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី២​ ជា​ថ្មី​ទៀត​ដោយ​អម​ដោយ​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​(១ម៉ឺន​ដុល្លារ)។​ កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​នេះ​ដែរ​គឺ​ពោរពេញ​ដោយ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​ និង​កំពុង​ឡើង​កូដ​នា​ពេល​បច្ចុប្បន្ន។​

ឡុង ជិន ពេលអាជ្ញាកណ្ដាលរាប់

ខ្សែក្រវាត់ ​Ganzberg One Strike​ របស់​សង្វៀន​ PNN​ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ​ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី២៦​ ខែ​មិថុនា​ ២០២២។​ រូប​មន្ត​ប្រកួត​កីឡាករ​ទាំង​១៦​រូប​ចាប់​ឆ្នោត​ប៉ះ​គ្នា​ និង​ធ្វើ​ការ​ប្រកួត​ចាញ់​ធ្លាក់​ ចំពោះ​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​បន្ត។​ អ្នក​ទាំង១៦រូបនោះរួមមាន កីឡាករ​ ព្រឿង សុជាតិ សេក ចៅជូន ទូច ដេវីត​ ឡុង ជិន​ រិន ដាវីត រឿម វណ្ណៈ​ ឯម សុធី​ វៀត ប៊ុនឌឿន​ ម៉ន សាម៉េត​ សៀវ ង៉ុយ​ ធន់ ផានិត​ អេលីត សាន់ ​លាភ រដ្ឋា ផាន់ សុផាត ឆង ថងសិទ្ធ និង នៅ ដារ៉ូ។ ដោយឡែក​ ទូត​ ដេវីត​ គឺ​បាន​ឡើង​ទៅ​ជុំ​បន្ត​មុន​គេ​ក្រោយ​ឈ្នះ​ ឡុង​ ជិន​ ថ្ងៃ​បើក​ឆាក​នេះ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់